ស្ថានទូតអាម៉េរិក ប្រកាសទទួលគម្រោងស្នើសុំជំនួយលើការអភិរក្សវប្បធម៌នៅកម្ពុជា
ស្ថានទូតអាម៉េរិកនៅរាជធានីភ្នំពេញ និងការិយាល័យកិច្ចការអប់រំនិងវប្បធម៌ នៃក្រសួងការបរទេសសហរដ្ឋអាមេរិកមានសេចក្តីរីករាយសូមប្រកាសទទួលពាក្យស្នើសុំជំនួយថវិកាពីកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌(AFCP)សម្រាប់ឆ្នាំសារពើពន្ធ ២០២២។

សម្រាប់ជំនួយនេះ អាចទទួលបានចាប់ពី ១០ ០០០ ដុល្លារដល់ ៥០០ ០០០ ដុល្លារក្នុងគម្រោងនីមួយៗ ហើយកាលបរិច្ឆេទផុតកំណត់ទទួលសំណើគឺថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា មូលនិធិ AFCP នេះត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសនានាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់គេ។ សម្រាប់ប្រទេសកម្ពុជាមូលនិធិនេះមានបំណងអភិរក្សទីតាំងបុរាណសំខាន់ៗ អគារ និងវិមានប្រវត្តិសាស្រ្តសមុច្ច័យសារមន្ទីរ និងទម្រង់នានាដែលសម្តែងឱ្យឃើញប្រពៃណីវប្បធម៌ ដែលមានតម្លៃជាប្រវត្តិសាស្រ្តឬវប្បធម៌ ហើយដែលសម្រាប់បម្រើសារធារណជន និងត្រូវបានការពារដោយច្បាប់កម្ពុជា។
សូមជម្រាបជូនថា ការជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារស្ថិតនៅក្នុងចំណោមគម្រោងជាច្រើនដែលកំពុងដំណើរការនិងគាំទ្រដោយសហរដ្ឋអាមេរិកនៅក្រោមកម្មវិធីជំនួយនេះ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន