សម្ដេចក្រឡាហោម ស ខេង កោតសរសើរ ចំពោះអាជ្ញាធរខេត្តកំពង់ស្ពឺ លើសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អ

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្ត មុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីម្សិលម៉្ងៃ នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

 
សម្ដេចក្រឡាហោម ស ខេង កោតសរសើរ ចំពោះអាជ្ញាធរខេត្តកំពង់ស្ពឺ លើសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អ
បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺជូនគណៈអធិបតី និងអង្គពិធីរួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាព ពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម រួមគ្នារក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូល







ប្រភពព័ត៌មាន៖ ក្រសួងព័ត៌មាន