[COVID-19] អបអរសាទរ! អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ធ្លាក់ចុះមកត្រឹម ២នាក់ ក្រោយមានអ្នកជាសះស្បើយ១នាក់បន្ថែមទៀត និងពុំមានករណីឆ្លងថ្មីឡើយ

កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន០១ករណីបន្ថែមទៀត និងពុំមានអ្នកឆ្លងថ្មីឡើយគិតមកត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១២៨នាក់ ឬស្មើនឹង ៩៨,៤៦% នៃអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់។

 
[COVID-19] អបអរសាទរ! អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ធ្លាក់ចុះមកត្រឹម ២នាក់ ក្រោយមានអ្នកជាសះស្បើយ១នាក់បន្ថែមទៀត និងពុំមានករណីឆ្លងថ្មីឡើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ ២០២០ ថាកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន០១ករណីបន្ថែម និងពុំមានអ្នកឆ្លងថ្មីឡើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១២៨នាក់ នៃចំនួនអ្នកឆ្លងវីរុសទាំងអស់ (១៣០នាក់)នៅទូទាំងប្រទេស។

ករណីជាសះស្បើយចំនួន០១នាក់ គឺបុរសជនជាតិខ្មែរ អាយុ​ ២១ឆ្នាំ អាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង។

សូមរម្លឹកផងដែរថា គិតមកត្រឹមម៉ោង៧:00ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០នេះ អ្នកដែលកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម ០២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕

ប្រភព៖ ក្រសួងសុខាភិបាល