យោធាឥណ្ឌា និងចិនយល់ព្រមបញ្ចប់ជម្លោះនៅព្រំដែនហិម៉ាឡៃ

ទីក្រុងញូដាលី៖ យោងតាមប្រភពព័ត៌មានមួយដែលចេញពីរដ្ឋាភិបាលឥណ្ឌាបាននិយាយនៅថ្ងៃអង្គារនេះថា មេបញ្ជាការយោធាឥណ្ឌា និងចិនបានយល់ព្រមដកកងទ័ពចេញពីព្រំដែនដែលភាគីទាំងពីរបានប៉ះទង្គិចគ្នាបណ្តាលឲ្យទាហានឥណ្ឌា២០នាក់បានស្លាប់កាលពីសប្តាហ៏មុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
យោធាឥណ្ឌា និងចិនយល់ព្រមបញ្ចប់ជម្លោះនៅព្រំដែនហិម៉ាឡៃ

មន្ត្រីយោធាជាន់ខ្ពស់របស់ភាគីទាំងសងខាងបានជួបគ្នាអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃច័ន្ទ ក្នុង គោលបំណងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ Ladakh នៅភាគខាងលិចនៃជួរភ្នំហិម៉ាឡៃ។

សូមរម្លឹកថា ការពិភាក្សាទៅលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅតំបន់ Ladakh ត្រូវបានធ្វើឡើង និងត្រូវ បានអនុវត្តដោយភាគីទាំងពីរ៕

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ