តើសង្គ្រាមត្រជាក់រវាងចិននិងអាមេរិកអាចនឹងឡើងកម្តៅទៅដល់កម្រិតណា?

ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដាឆ្នាំ២០២០នេះ បានអោយដឹងថា ភាពតានតឹងរវាង សហរដ្ឋអាមេរិកនិងចិន អាចបង្កឲ្យមានការផ្ទុះសង្គ្រាមត្រជាក់ជាថ្មី។ ក្រុមអ្នកជំនាញបានមើលឃើញអំពីភាពខុសគ្នានៃប្រវត្តិសាស្ត្រដ៏សំខាន់នៃប្រទេសទាំងពីេដោយជឿជាក់ថាប្រទេសមហាអំណាចទាំងពីរនេះកំពុងតែចូលទៅក្នុងស្ថាភាពដែលបង្កឲ្យមានគ្រោះថ្នាក់។

 
តើសង្គ្រាមត្រជាក់រវាងចិននិងអាមេរិកអាចនឹងឡើងកម្តៅទៅដល់កម្រិតណា?
តើសង្គ្រាមត្រជាក់រវាងចិននិងអាមេរិកអាចនឹងឡើងកម្តៅទៅដល់កម្រិតណា?

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានធ្វើការប្រឆាំងនឹងប្រទេសចិនកាន់តែខ្លាំងឡើងៗ ដែលជំរុញឱ្យប្រទេសដទៃទៀត ដែលមានទំនាក់ទំនងជាមួយខ្លួន បដិសេធការតភ្ជាប់ខ្សែទូរគមនាគមន៏ជាមួយក្រុមហ៊ុន Huawei របស់ទីក្រុងប៉េកាំងនៅក្នុងជម្លោះជាមួយនឹងសមុទ្រចិនខាងត្បូង។

លោក Trump បានយកបញ្ហាជម្លោះជាមួយប្រទេសចិនជាយុទ្ធនាការសំរាប់ការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិការខាងមុខនេះ ប៉ុន្តែរឿងនេះហាក់ដូចជាមិនបានផ្លាស់ប្តូរសម្លេងអ្នកគ្រាំទ្រទេ តែបែរជាអាចធ្វើឲ្យលោកចាញ់ឆ្នោតលោក  Joe Biden ទៅវិញ។

សាស្ត្រាចារ្យកិច្ចការអន្តរជាតិនៅសកលវិទ្យាល័យហាវ៉ាដនិយាយថា ប្រទេសចិនមើលឃើញថាលោក Trump ជាមេដឹកនាំទន់ខ្សោយហើយងាយនឹងមានកំហុស ដោយចិនជឿជាក់ថាការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺ Covid-19 គឺដើម្បីទាញយកផលប្រយោជន៍របស់ខ្លួន។

លោក Mastro បាននិយាយថា ចិនមានជម្រើសជាច្រើនដើម្បីកាត់បន្ថយការព្រួយបារម្ភពីសហរដ្ឋអាមេរិកដូចជាការទាញប្រព័ន្ធសព្វាវុធនៅក្នុងសមុទ្រចិនខាងត្បូងជាដើម។ សហរដ្ឋអាមេរិកក៏បានដាក់សម្ពាធទៅលើប្រទេសចិនវិញ ជុំវិញការគាបសង្កត់របស់ចិនទៅលើទីក្រុងហុងកុងនិងការជាប់ឃុំឃាំងជនជាតិមូស្លីមអ៊ូហ្គួរ(Uighur Muslims) ។

គួររម្លឹកថា សង្រ្គាមត្រជាក់ពីមុនគឺជាការប្រឈមមុខនិងការប្រកួតប្រជែងគ្នាដ៏ខ្លាំងក្លារវាងមហាអំណាចទាំងពីរ ដែលដឹកនាំដោយប្រទេសមនោគមវិជ្ជានិងយុទ្ធសាស្ត្រ” ៕


 

 

ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន