មនុស្ស៨នាក់បានស្លាប់ដោយសារការបាក់អគារនៅឥណ្ឌា
ទីក្រុងបុមបៃ៖ ក្រុមអាជ្ញាធរឥណ្ឌាបានប្រាប់ឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងបុមបៃរបស់ ប្រទេសឥណ្ឌា និងបណ្តាលឱ្យមានការបាក់រលំអគារមួយខ្នងដែលមានច្រើនជាន់ ហើយបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ និងរងរបួសជាច្រើននាក់។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ប្រជាជនចំនួន៥ ឬ៦គ្រួសារស្នាក់ក្នុងអគារដែលមានសភាពទ្រុឌទ្រោមទោះបីជាត្រូវបានគេណែនាំឲ្យជម្លៀសចេញខណៈអគារកំពុងស្ថិតក្នុងការជួសជុលក៏ដោយ។ ក្រុមពន្លត់អគ្គីភ័យ និងមន្ត្រីប៉ូលីសបាននិយាយថា មនុស្ស២នាក់បានស្លាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ
ហើយគេបានរកឃើញ៤សាកសពទៀតនៅពេលយប់ដែលកប់ក្នុងកម្ទេចកម្ទីអគារ។
គួរបញ្ជាក់ផងដែរថា កម្រិតភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មាននេះកើនឡើងខ្លាំង
ដែលជាការដាស់តឿនមួយអំពាវនាវឱ្យទីក្រុង និងតំបន់ជុំវិញបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត៕
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន