Lionel Messi បានបំបែកកំណត់ត្រាគ្រាប់បាល់ច្រើនជាងគេបំផុតនៅអាមេរិកខាងត្បូងរបស់ Pele
Lionel Messi បានក្លាយជាកីឡាករអន្តរជាតិ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកខាងត្បូងជាមួយនឹងការស៊ុត Hat-Trick ក្នុងវគ្គជម្រុះ World Cup របស់អាហ្សង់ទីនកាលពីថ្ងៃព្រហស្បតិ៍ដោយវ៉ាដាច់កីឡាករប្រេស៊ីល Pele ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានរកគ្រាប់បាល់បញ្ចូលទីទាំងអស់ក្នុងជ័យជម្នះ ៣-០ របស់អាហ្សង់ទីនទល់នឹងបូលីវីក្នុងវគ្គជម្រុះ World Cup ។
ពេលនេះ Messi មានគ្រាប់បាល់លើស Pele ដល់ទៅ ២គ្រាប់ ។ គ្រាប់បាល់សរុបរបស់ Messi បានកត់ត្រានៅក្នុងការប្រកួត ១៥៣ លើកសម្រាប់អាហ្សង់ទីន មាន ៧៩ គ្រាប់ខណៈដែល Pele រកបាន ៧៧ គ្រាប់ក្នុងការប្រកួតផ្លូវការចំនួន ៩២ សម្រាប់ប្រេស៊ីល ៕