ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅមីយ៉ាន់ម៉ាកើនឡើងជាង១៦២នាក់ទៀតហើយ

មីយ៉ាន់ម៉ា៖ ក្រុមអាជ្ញាធរបានប្រាប់ឲ្យដឹងថា គេបានរកឃើញចំនួនអ្នកស្លាប់កើនឡើងទៀតហើយ ដែលមានយ៉ាងតិច១៦២នាក់ ដោយសារការរអិលបាក់ដីនៅកន្លែងរ៉ែថ្មក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅមីយ៉ាន់ម៉ាកើនឡើងជាង១៦២នាក់ទៀតហើយ

គំនរកាកសំណល់រ៉ែបានបាក់ចូលបឹងមួយកាលពីថ្ងៃព្រហស្បតិ៍ ហើយបានកប់កម្មករជាច្រើនទៅក្រោម ភក់ និងទឹក។

សូមបញ្ជាក់ផងដែរថា កាលពីពេលល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញសាកសព១៦២នាក់ ហើយពួកគេក៏នៅតែបន្តស្វែងរកផងដែរ។

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ