[Breaking News] រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩
ក្រសួងសុខាភិបាលមុននេះបន្តិចព្រឹកថ្ងៃទី១៧ មីនា ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានថា ដោយមានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នឹងប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។
![[Breaking News] រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩](https://cngtvcambodia.com/uploads/images/2020/Mar/image_750x_5e7047af2d1e9.jpg)
ភ្នំពេញ៖ ក្រសួងសុខាភិបាលមុននេះបន្តិចព្រឹកថ្ងៃទី១៧ មីនា ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានថា ដោយមានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នឹងប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ផងដែរថា ក្នុងសភាពបច្ចុប្បន្នដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។
ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព។
ក្រសួងសុខាភិបាលក៏បានជម្រាបឲ្យសាធារណជនរក្សាភាពនឹងនរក្នុងចិត្ត កុំមានការភ័យខ្លាច ជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះរបស់រាជរដ្ឋាភិបាល ហើយបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ថែរក្សាអនាម័យៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនឲ្យបានជាប់ជាប្រចាំ៕
ដោយ៖ ចាប មិថុនា