ឌី សូនីតា ប្រាប់ពីមូលហេតុដែលយំលឿននៅពេលសម្ដែង!
ប្រិយមិត្តប្រាកដជាស្គាល់ពីតារាសម្ដែងស្រីដែលមានឈ្មោះល្បីល្បាញ ព្រមទាំងពូកែកំប្លែងគឺ អ្នកនាង ឌី សូនីតា ដែលមានអ្នកអ្នកគាំទ្រចាត់ទុកថាចាតារាមួយរូបដែលមាន ទេពកោសល្យពូកែសម្ដែងលេងទឹកមុខចូលតួគ្រប់រឿង ។
អ្វីដែលគួរឲ្យភ្ងាក់ផ្អើនោះគឺកាលពីម្សិលមិញអ្នកនាង ឌី សូនីតា បានបង្ហោះវីដេអូ និងសរសេរសារ លើគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ ក្នុងថ្ងៃកំណើតរបស់ខ្លួន ដោយសារនោះប្រាប់ពីមូលហេតុដែលរាល់ពេលអ្នកនាងសម្ដែងរឿង អ្នកនាងតែងតែយំលឿនដោយមិនពិបាកចាំបាច់ប្រើប្រាស់ជំនួយ នៅពេលសម្ដែងរឿងម្ដងៗ អ្នកនាងប្រាប់ថា "អ្នកនាងតែងតែប្រមូលអារម្មណ៍មួយយ៉ាងពិសេសនោះគឺ ការនឹករលឹកចំពោះលោកឪពុករបស់អ្នកនាងដែលទទួលមរណភាពអស់កាលជាច្រើនឆ្នាំកន្លងទៅ។ ការនឹកស្រណោះ អាលោះអាល័យ ធ្វើឲ្យនាងក្តុកក្តួលចិត្តបង្កើតទៅជា ការយំដែលមានភាពងាយស្រួល ដោយមិនលំបាករកអ្វីមកជំនួស" ។
អ្នកនាង ឌី សូនីតា បានបន្ថែមទៀតថា "មនុស្សប្រុសដែលមានឈ្មោះថាប៉ានេះហើយ ដែលបានធ្វើឲ្យនាងស្រក់ទឹកភ្នែក នៅពេលដែលនាងនឹកដល់គាត់ ធ្វើឲ្យនាងបំភ្លេចមិនបាននៅលើលោកនេះ នាងនឹកគាត់ខ្លាំងណាស់ ហើយក៏សង្ឃឹមថា លោកប៉ារបស់នាង និងមើលឃើញនាងពីលើមេឃពោលពេញដោយមោទនភាព"៕
សូមចុច join link Telegram https://t.me/cngtvcambodia