ឥណ្ឌា និងអាហ្វ្រិកខាងត្បូងទាមទារឲ្យអង្គការពាណិជ្ជកម្មពិភពលោកដកច្បាប់កម្មសិទ្ធិបញ្ញាខ្លះ ដើម្បីជួយដល់ការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រទេសក្រីក្រ

វីយែន៖ ប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងចង់ឲ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកលែងច្បាប់កម្មសិទ្ធិបញ្ញាមួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការផលិត និងនាំចូលថ្នាំព្យាបាលវីរុសកូវីដ១៩។

 
ឥណ្ឌា និងអាហ្វ្រិកខាងត្បូងទាមទារឲ្យអង្គការពាណិជ្ជកម្មពិភពលោកដកច្បាប់កម្មសិទ្ធិបញ្ញាខ្លះ ដើម្បីជួយដល់ការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រទេសក្រីក្រ

យោងតាមលិខិតដែលចុះថ្ងៃទី០២ ខែតុលាកន្លងទៅថ្មីៗនេះ ប្រទេសទាំងពីរបានអំពាវនាវឲ្យអង្គការពាណិជ្ជកម្មពិភពលោកលើកលែងទៅលើផ្នែកខ្លះនៃកិច្ចព្រមព្រៀងស្តីពីកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម ដែលគ្រប់គ្រងលើប៉ាតង់ (Patent), ម៉ាកសញ្ញាពាណិជ្ជកម្ម, ច្បាប់រក្សាសិទ្ធិ ឬច្បាប់កម្មសិទ្ធិបញ្ញាផ្សេងទៀតទូទាំងពិភពលោក។

លើសពីនេះទៅទៀត ប្រទេសទាំងពីរក៏បានបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតតាម កម្រិតផ្សេងៗគ្នា ដូច្នេះហើយកម្មសិទ្ធិបញ្ញា និងប័ណ្ណប៉ាតង់ទៀតសោតអាចនឹងក្លាយជាឧបសគ្គចម្បងដល់ការផ្តល់ជូនឱសថដែលមានតម្លៃអាចទទួលយកបាន៕

សូមទស្សនាវីដេអូ៖

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ