អាជ្ញាធររាជធានីភ្នំពេញ! សម្រេចបើកឲ្យដំណើរការ ផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ជាធម្មតាឡើងវិញចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយត្រូវគោរពអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ