[COVID-19] ក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ០១នាក់ទៀតហើយ
ភ្នំពេញ៖នៅព្រឹកម៉ោង ៧:០០ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មានថា កម្ពុជាបានរកឃើញករណីឆ្លងថ្មី ០១នាក់ទៀតហើយដែលជាអ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ។

សូមជម្រាបជូនផងដែរថា ករណីឆ្លងថ្មី ០១នាក់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ គឺកើតទៅលើបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គិតមកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១៦៦ករណីខណៈអ្នកជាសះស្បើយមានចំនួន ១៣៣ករណី ដោយក្នុងនោះស្រ្តី ៣៩នាក់ និងបុរស ៩៤នាក់ ។
ចំពោះអ្នកដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែគឺមានចំនួន ៣៣នាក់។
គួររម្លឹងថា ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងការការពារចម្លងវីរុសកូវីដ-១៩នេះ៕



ប្រភព: ក្រសួងសុខាភិបាល




 
                                
                            



















![[COVID-19] ក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ០១នាក់ទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Jul/image_750x_5f0fc029b6cef.jpg) 
                    



 
         
         
         
         
         
        
 
         
         
         
         
         
         
        ![[វីដេអូ] នាទីសុខភាព Ep.148 ប្រធានបទ៖ អត្ថប្រយោជន៍ ៦ យ៉ាងរបស់ស្លឹកក្រូចសើច](https://cngtvcambodia.com/uploads/images/2023/Oct/image_140x98_65250cfa688b4.jpg) 
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								![[វីដេអូ] Ep. 86 ប្រធានបទ៖ ជំងឺមេតាប៉ូលីសនិងជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Jul/image_380x226_64b2067ad830c.jpg) 
								 
								 
								 
								 
								 
								 
								 
								 
								






