អុីតាលីបដិសេធមិនឱ្យអាមេរិកប្រើមូលដ្ឋានទ័ពសម្រាប់ប្រតិបត្តិការលើអុិរ៉ង់
ថ្មីៗនេះ រដ្ឋាភិបាលអុីតាលីបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Sigonella ក្នុងកោះ Sicily សម្រាប់ប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានោះទេ។
ការសម្រេចចិត្តនេះបានបង្ហាញពីភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនជុំវិញការបង្កើនសកម្មភាពយោធាក្នុងតំបន់។ អ៊ីតាលីបានបញ្ជាក់ថា ការបដិសេធនេះគឺដោយសារតែសហរដ្ឋអាមេរិកមិនបានស្នើសុំការអនុញ្ញាតជាមុនឱ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀងទ្វេភាគី ហើយអ៊ីតាលីប្រកាន់ជំហរថា រាល់បេសកកម្មវាយប្រហារដែលចេញពីទឹកដីរបស់ខ្លួនត្រូវតែមានការត្រួតពិនិត្យពីសភាជាតិជាមុនសិន។
សកម្មភាពនេះបានដាក់អ៊ីតាលីឱ្យស្ថិតក្នុងក្រុមតែមួយជាមួយប្រទេសអេស្ប៉ាញ និងបារាំង ដែលបានរឹតបន្តឹងការប្រើប្រាស់ដែនអាកាស និងមូលដ្ឋានទ័ពដូចគ្នា ដើម្បីចៀសវាងការធ្លាក់ខ្លួនទៅជាភាគីចូលរួមចម្បាំង ដោយផ្ទាល់នៅក្នុងជម្លោះនេះ។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីការប៉ុនប៉ងរក្សាតុល្យភាពដ៏លំបាករបស់ទីក្រុងរ៉ូម រវាងការរក្សាទំនាក់ទំនងរឹងមាំជាមួយអង្គការ NATO និងការការពារអធិបតេយ្យភាពជាតិស្របតាមច្បាប់របស់ខ្លួន៕


ប្រភព៖ Reuters


















