Google Chrome, Microsoft Edge បានផ្អាកការធ្វើបច្ចុប្បន្នភាព (Update) លើកម្មវិធីដោយសារតែមេរោគឆ្លងកូរ៉ូណា

ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងពន្យាពេលការធ្វើបច្ចុប្បន្នភាពលើកម្មវិធី Chrome ដែលមាននៅលើ web browser ដោយសារតែការឆ្លងរីករាលដាលនៃវីរុសថ្មីនេះ រីឯក្រុមហ៊ុន Microsoft វិញ ក៏បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងធ្វើការពន្យាការបច្ចុប្បន្នភាពលើកម្មវិធីដូចគ្នាដែរ។

 
Google Chrome, Microsoft Edge   បានផ្អាកការធ្វើបច្ចុប្បន្នភាព (Update) លើកម្មវិធីដោយសារតែមេរោគឆ្លងកូរ៉ូណា
ក្រុមហ៊ុន Google
Google Chrome, Microsoft Edge   បានផ្អាកការធ្វើបច្ចុប្បន្នភាព (Update) លើកម្មវិធីដោយសារតែមេរោគឆ្លងកូរ៉ូណា

 

 

ក្រុមការងាររបស់ Chrome បាននិយាយនៅក្នុងប្លក់ (blog) របស់ខ្លួនថា“ដោយសារតែត្រូវកែសម្រួលកាលវិភាគការងារនៅពេលនេះ យើងកំពុងផ្អាកការចេញផ្សាយ Chrome និង Chrome OS ដែលនឹងមកដល់នាពេលខាងមុខនេះ“។ ក្រុមហ៊ុន Google បានបន្ថែមទៀតថា Google និងបន្តការធ្វើបច្ចុប្បន្នភាពលើប្រពន្ធ័សុវត្ថិភាពលើ​ Chrome នាពេលថ្មីៗនេះ​នៅជំនាន់ 80

រីឯកម្មវិធី Microsoft Edge ថ្មីវិញរបស់ក្រុមហ៊ុន Microsoft ដែលពឹងផ្អែកលើក្រូមីញ៉ូម (Chromium) ជាកម្មវិធីបើកចំហររបស់ Google ដែលមាននៅលើ Chrome ហើយឥឡូវនេះក៏ត្រូវបានផ្អាកផងដែរ។ ក្រុមហ៊ុន Microsoft នឹងចេញផ្សាយការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពទៅនឹងជំនាន់ដែលមានស្រាប់រួមជាមួយការធ្វើបច្ចុប្បន្នភាពអោយបានទៀងទាត់ចំពោះ Edge beta និង​ការធ្វើកំណែសាកល្បងដទៃទៀតផងដែរ។នេះបើតាមប្រសាសន៍លោក Kyle Pflug ជាអ្នកគ្រប់គ្រងផលិតផល Edge​ របស់ក្រុមហ៊ុន Microsoft៕ 

 

 

 ប្រភព ៖ cnet ប្រែ​សម្រួល៖ ជា បញ្ញា