វេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពតាមប្រព័ន្ធវីដេអូ
វេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពតាមប្រព័ន្ធវីដេអូ ត្រូវបានបើកឲ្យដំណើរការជាផ្លូវការហើយ ក្រោមអធិបតីភាពឯ.ឧ. សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសូងសុខាភិបាល នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាលដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវ Stephanie Seydoux ឯកអគ្គរដ្ឋទូតបារាំងសម្រាប់សុខភាពសាកល ឯកឧត្តមនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប និងលោក George Cunningham មន្ត្រីជាន់ខ្ពស់សហគមន៌អឺរ៉ុប ព្រមទាំងសមាជិកបណ្តាប្រទេសអាស៊ី-អីរ៉ុប ដៃគូអភិវឌ្ឍន៌ អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានបណ្តុះបណ្តាល និងវិស័យឯកជន សរុបប្រមាណជាជិត២០០នាក់ ដែលបានចូលរួម។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯ.ឧ. សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសន្ទរកថាបើក ដែលមានខ្លឹមសារដូចមានក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល