អាមេរិកចំណាយប្រាក់ជិត១ពាន់លានដុល្លារលើការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបង្កើនប្រាក់វិនិយោគទ្វេដង ជិត១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវ៉ាក់ សាំងកូវីដ១៩ ដោយក្រុមហ៊ុនផលិតឱសថម៉ូឌឺណា (Moderna)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

 
អាមេរិកចំណាយប្រាក់ជិត១ពាន់លានដុល្លារលើការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩

រដ្ឋាភិបាលវ៉ាស៊ីនតោនត្រៀមចំណាយទឹកប្រាក់ចាប់ពី៤៧២លានដុល្លារ បន្ថែមពីលើប្រាក់ ៤៨៣លាន ដុល្លារ ដែលធា្លប់បានវិនិយោគរួចមកហើយ។

ការចំណាយថវិកាទ្វេដងនេះ នឹងធ្វើឲ្យការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលទី៣ កាន់តែទូលំទូលាយដែលនឹងមានអ្នកចូលរួមធ្វើតេស្តប្រមាណ៣ម៉ឺននាក់។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នករណីឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនឡើងដល់ជាង ៤លាន នាក់ ក្នុងនោះមានអ្នកស្លាប់ជិត១៥ម៉ឺននាក់ហើយ៕

ប្រភព៖ CNA,  ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ