[វីដេអូ] Ep. 40 # ជំងឺប្រកាច់លើកុមារ
ជម្ងឺប្រកាច់កើតឡើងនៅពេលអ្នកជម្ងឺក្តៅខ្លួនខ្លាំង ភាគច្រើនកើតលើកុមារចន្លោះអាយុពី ៦ខែ ដល់ ៦ឆ្នាំ។ម្យ៉ាងវិញទៀតជម្ងឺនេះកើតឡើងនៅពេលអ្នកជម្ងឺកង្វះជាតិរ៉ែ កាល់ស្យ៉ូម និងខ្វះជាតិស្ករ។ ចំពោះករណីធ្ងន់ធ្ងរមួយទៀតគឺកុមារដែលមិនទទួលបានការចាក់វ៉ាសាំង នៅពេលកើតរហូតដល់អាយុ ៩ខែ។
ករណីកុមារប្រកាច់នៅពេលដែលមានកម្តៅខ្លួនខ្លាំងនៅចន្លោះ ៣៨.៥ អង្សារសេឡើង កុមារចាប់ផ្តើមប្រទាញមុខ ប្រទាញមាត់ ភ្នែកស្លើល ហៀរទឹកមាត់ ញាក់មុខញាក់មាត់ ទាញដៃទាញជើង កន្តាក់ទាញដៃទាញជើងជាដើម។
+វិធីសាស្រ្តក្នុងការថែទាំ
នៅពេលដែលជួបប្រទះបញ្ហានេះឪពុកម្តាយត្រូវប្រញាប់យកកូនទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ឬក្លិនិចឯកជនដែលនៅជិតផ្ទះ។
១ កត្តាចំបងនោះគឺត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដូចជា ការរស់នៅស្អាត ផឹកស្អាត និង ហូបស្អាត។
២ ត្រូវឲ្យកូនញុំាអាហារដែលមានជីវជាតិ។
៣ កុំឲ្យកូនលេងច្រើនពេក។
៤ ឲ្យកូនសំរាកឲ្យបានគ្រប់គ្រាន់។ត្រូវឧស្សាហ៍នៅជិតកូន។
ចំពោះវិធីក្នុងការព្យាបាលបែងចែកជាពីរ គឺអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យ និងក្រៅមន្ទីរពេទ្យ ។
+អ្នកជម្ងឺនៅក្រៅមន្ទីរពេទ្យ មានដូចជា អ្នកជម្ងឺនៅទីសាធារណ: ឬនៅផ្ទះ ប្រសិនមានរោគសញ្ញាដូចខាងលើ ត្រូវយកកន្សែកសើមជូតខ្លួនក្មេង និង យករបស់ផ្សេងៗដែលនៅជិតអ្នកជម្ងឺចេញ។
+អ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យ គ្រូពេទ្យចេះផ្នែកសង្រ្គោះបឋម ឬសង្រ្គោះផ្នែកខ្ពស់ដោយដាក់អុកស៊ីសែនទៅលើអ្នកជម្ងឺ ឬបាញ់ថ្នាំប្រកាច់ទៅលើអ្នកជម្ងឺ។
សារមានសារ:ប្រយោជន៍
-ត្រូវប្រើថ្នាំបញ្ចុះកម្តៅឲ្យទាន់ពេលវេលា
-ប្រញាប់នាំកូនមកកានមន្ទីរពេទ្យឲ្យទាន់ពេលវេលា
-ត្រូវយកសំភារ:ដែលនៅក្បែរអ្នកជម្ងឺប្រកាច់ចេញ
សូមទស្សនាវីដេអូដូចខាងក្រោម៖