[វីដេអូ] វិធីសាស្រ្ត ៥របៀបក្នុងការកាត់បន្ថយការញុំាអាហារខ្ជះខ្ជាយ
ទំលាប់ញុំាអាហារឲ្យអស់គឺជាទំលាប់មួយដ៏ល្អសំរាប់មនុស្សម្នាក់ៗដើម្បីកាត់បន្ថយការបោះចោលអាហារខ្ជះខ្ជាយ និងជៀសវៀងការចំណាយថវិការមិនបានត្រឹមត្រូវជាដើម ប៉ុន្តែប្រសិនបើអ្នកគិតគូរមុនពេលចំអិនអាហារ ដោយការកំណត់ការទិញម្ហូបអាហារ ឬ ចំណាយទៅលើការធ្វើម្ហូបអាហារឲ្យបានត្រឹមត្រូវគឺជារឿងមួយដ៏ល្អដែលអាចជួយអ្នកក្នុងការសន្សំសំចៃ និងការចំណាយ។
ដូចនេះយើងសូមចែករំលែកវិធីសាស្រ្តទាំងនេះដូចខាងក្រោម:
- ត្រូវដឹងថាចង់ទិញ ឬញុំាអ្វី
អ្នកត្រូវមានផែការ ឬការសម្រេចចិត្តឲ្យបានច្បាស់លាស់មុនពេលញុំាអ្វីមួយ។ ម៉្យាងវិញទៀតអ្នកមិនត្រូវទិញអ្វីច្រើនពេកឲ្យហួសពីតម្រូវការនោះទេ ពីព្រោះអាចធ្វើឲ្យអ្នកខ្ជះខ្ជាយថវិការ។
- ត្រូវមើលកាលបរិច្ឆេទរបស់អាហារ
ការញុំាអាហារកំប៉ុងច្រើនពេកក៏មិនល្អសំរាប់សុខភាពដែរ ប៉ុន្តែដើម្បីទទួលបានសុវត្ថិភាពអ្នកត្រូវចេះត្រួតពិនិត្យកាលបរិច្ឆេទនិងសមាសធាតុផ្សំអោយបានត្រឹមត្រូវ ជៀសវាងញុំារបស់ខូចគុណភាព ដែលជាហេតុធ្វើឲ្យអ្នកសម្រេចចិត្តបោះវាចោលទាំងមិនបានញុំា។
- ញុំាអ្វីដែលមាន
មានន័យថាអ្នកមិនគួរចំនាយថវិការខ្ជះខ្ជាយ ទៅទិញម្ហូបអាហារ ឬ បន្លែ ផ្លែឈឺច្រើនពេកនោះទេ ខណ:ពេលដែលនៅផ្ទះរបស់អ្នកមានរបស់ទាំងនោះ។អ្នកគួរញុំាវាឲ្យអស់សិនចាំទិញបន្ថែម ឬ កែរច្នៃម្ហូបអាហារ ឬបន្លែ ផ្លែឈឺទាំងនោះឲ្យទៅជាអ្វីមួយផ្សេងទៀតដែលអាចញុំាបាន។
- ត្រូវដឹងពីប្រភេទអាហារ
ការយល់ដឹងពីប្រភេទអាហារគឺជារឿងមួយសំខាន់ណាស់ដើម្បីងាយស្រួលក្នុងការបែងចែកប្រាក់ចំនាយមុនពេលទិញអ្វីមួយ។ដូចនេះអ្នកត្រូវដឹង ថាតើអាហារណាដែលញុំាបានរយ:ពេលខ្លី និងអាហារណាដែលញុំាបានរយ:យូរ អាចទុកបានយូរ មិនខូចគុណភាព និងមិនប៉ះពាល់ដ៏សុខភាព។
- ចែករំលែកទៅអ្នកដ៏ទៃ
នៅពេលដែលអ្នកមានអាហារច្រើន ហើយគិតថាខ្លួនញុំាមិនអស់ អ្នកត្រូវចេះចែករំលែកវាទៅឲ្យអ្នកដទៃ ឬសាច់ញាតិជៀសវាងការបោះចោលអត់ប្រយោជន៍៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: eufic ដោយ: ជា បញ្ញា