[វីដេអូ] #Ep.108 ប្រធានបទ៖ គន្លឹះថែរក្សាសក់
សក់ស្តើង និងគ្មានសំណើម គឺជាបញ្ហាទូទៅ ដែលភាគច្រើនបណ្តាលមកពីបញ្ហាបម្រែបម្រួលអ័រម៉ូន ស្រេ្តស សារធាតុគីមីនិងប្រែប្រួលទៅតាមវ័យ ។ ដូចនេះយើងសូមចែករំលែកនៅគន្លឹះថែរក្សាសក់មានដូចជា
១ អាហារ
អាហារដែលបានមកពីត្រីគឺសំបូរទៅដោយជីវជាតិ ពពួកខ្លាញ់អូមេហ្គា ៣ ប្រូតេអ៊ីន ជួយឱ្យសក់រឹងមាំ និងមានសុខភាពល្អ។ សូម្បីបន្លែផ្លែឈើក៏អាចជួយឲ្យសក់រឹងមាំងបានផងដែរ។
២ កុំព្យាបាលអង្គែដោយប្រើប្រេង
អង្គែមិនមែនសុទ្ធសឹងតែកើតឡើងដោយសារសក់ស្ងួតនោះទេ។ ការត្រដុសដោយប្រេងច្រើនពេកអាចធ្វើឲ្យសក់ជ្រុះ ។អ្នកគួរជ្រើសរើសសាប៊ូកក់សក់ណាដែលល្អសំរាប់ស្បែកក្បាល និងជួសជុលបញ្ហាសក់ខូច។
៣ កុំប្រើម៉ាស៊ីនសម្ងួតសក់ដែលមានថាមពលខ្ពស់ពេក
អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ម៉ាស៊ីនសម្ងួតសក់អាចធ្វើឲ្យសក់ឆាប់ជ្រុះ ស្ងួត សក់ស្តើងងាយរងការខូចខាតដោយសារកំដៅ និងបាត់បង់សំណើម។ ដូចេ្នះគួរកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនម្ងួតសក់នៅក្នុងកម្រិតមួយសមល្មមដោយកុំឲ្យក្តៅពេក។
៤ ជ្រើសរើសក្រាស់សិតសក់
អ្នកគួរជ្រើសរើសក្រាស់សិតសក់ទៅតាមប្រភេទស្បែកក្បាល និងសិតសក់ថ្មមៗ។ ភាគច្រើនមានការបាត់បង់សក់ពី 50 ទៅ 100 សរសៃរជារៀងរាល់ថ្ងៃតាមរយ:ការសិតសក់ និងប្រើប្រាស់ផលិតផលខុសជាដើម។
៥ ជៀសវាងការផ្លាស់ប្តូរពណ៌សក់ញឹកញាប់
ការផ្លាស់ប្តូរពណ៌សក់ញឹកញាប់ពេកអាចធ្វើសក់ងាយខូច ផុយ និងឆាប់ជ្រុះ។ ម្យ៉ាងវិញទៀតអ្នកគួរជ្រើសរើសផលិតផលលាបពណ៌សក់ដែលត្រូវតាមប្រភេទសក់ មានគុណភាពល្អ មិនប៉ះពាល់ដល់សសៃរសក់និងស្បែកក្បាល។
៦ ការពារសក់ពីពន្លឺព្រះអាទិត្យ
ពន្លឺព្រះអាទិត្យមិនល្អចំពោះសក់នោះទេ ដោយធ្វើឲ្យសក់ងាយនឹងស្ងួត បាត់បង់សំណើម ឆាប់ជ្រុះ ។ ដូចនេះអ្នកគួរពាក់មួក ប្រើស្ព្រាយបាញ់សក់ ដើម្បីការពារកំដៅថ្ងៃរាល់ពេលចេញទៅក្រៅ។
សូមទស្សនាវីដេអូខាងក្រោម៖