[វីដេអូ] # Ep.40 វិធីសាស្រ្តថែរក្សាស្បែកឲ្យមានសំណើមតាមបែបធម្មជាតិ

ជាការពិតណាស់នាពេលបច្ចុប្បន្ននេះគឺមានផលិតផលជាច្រើនដែលអាចជួយឲ្យស្បែករបស់អ្នកមានសំណើម ប៉ុន្តែទន្ទឹមនឹងនោះក៏មានវិធីសាស្រ្តតាមបែបធម្មជាតិជាច្រើនក៏អាចជួយឲ្យស្បែករបស់អ្នកមានសំណើម មានសុខភាពល្អ និងមិនធ្វើឲ្យប៉ះពាល់ទៅដល់ស្បែកថែមទៀតផង។

 
[វីដេអូ] # Ep.40 វិធីសាស្រ្តថែរក្សាស្បែកឲ្យមានសំណើមតាមបែបធម្មជាតិ

ដូចនេះអ្នកអាចអនុវត្តតាមវិធីសាស្រ្តតាមបែបធម្មជាតិទាំងនេះដូចជា:

១ ញុំាទឹកឲ្យបានគ្រប់គ្រាន់

ទឹកគឺមានសារ:សំខាន់ណាស់សំរាប់សុខភាព។ជាពិសេសសំរាប់ស្បែកនៅពេលដែលរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់នោះនឹងជួយកាត់បន្ថយស្បែកស្ងួត។

ការសិក្សាមួយបង្ហាញថាការញុំាទឹកជួយបង្កើនលំហូរឈាមទៅកាន់ស្បែកដែលជួយឱ្យអ្នកមានរាងស្អាតនិងមានសុខភាពល្អ។

ជាទូទៅនៅពេលដែលរាងកាយរបស់អ្នកមានសភាពស្លេកស្លាំង អស់កំលាំងច្រើន និងវិលមុខគឺអាចបណ្តាលមកពីការខ្វះជាតិទឹក។ដូចនេះអ្នកគួរយកចិត្តទុកដាក់ចំពោះការញុំាទឹកឲ្យបានគ្រប់គ្រាន់។

២ ញុំាជាតិខ្លាញ់ដែលល្អ

ការសិក្សានៅឆ្នាំ២០១៤ បានបង្ហាញការជាតិខ្លាញ់ដែលអ្នកញុំារាល់ថ្ងៃក៏មានឥទ្ធិពលជួយទៅដល់ស្បែកបានផងដែរ។អាស៊ីតខ្លាញ់អូមេហ្គា ៣ ដើរតួនាទីសំខាន់ក្នុងការរក្សាស្បែកឱ្យក្រាស់និងមានសំណើម។ នៅពេលដែលអ្នកមានជាតិអូមេហ្គាល ៣ទាបសំគាល់ឃើញថាស្បែករបស់ស្ងួត។

អាស៊ីតខ្លាញ់ដែលល្អមាននៅក្នុង ផ្លែប៊ឺ ត្រី salmon អយស្ទ័រ និងគ្រាប់ធញ្ញាជាតិ ។

៣ កាត់បន្ថយជាតិស្ករ

ជាតិស្ករមានផលអវិជ្ជមានដល់ស្បែក។ នៅពេលដែលអ្នកញុំាជាតិផ្អែមច្រើនធ្វើឲ្យគ្លីសេរីនឡើងខ្ពស់ដែលចូលទៅក្នុងរាងកាយដែលរួមចំណែកធ្វើឲ្យជាតិស្ករមាននៅក្នងឈាម និងធ្វើឲ្យកម្រិតអាំងស៊ុយលីនខ្ពស់។

កម្រិតជាតិស្ករដែលមាននៅក្នុងអាហារមានក្នុង​ នំបុ័ង បាយ អាហារចៀន។

លើសពីនេះទៀតការសិក្សានៅឆ្នាំ ២០២០ បានរកឃើញថារបបអាហារបែបបស្ចិមប្រទេសដែលសំបូរទៅដោយជាតិខ្លាញ់និងស្ករអាចនាំឱ្យមានជំងឺស្បែករលាកដូចជាជំងឺស្បែករ៉ាំរ៉ៃជាដើម។ដូចនេះអ្នកគួរញុំាជាតិស្ករទៅតាមបរិមាណឲ្យបានសមរម្យ។

៤ កាត់បន្ថយការជក់បារី

ការសិក្សាអំពីអ្នកជក់បារី ២៨ នាក់និងអ្នកមិនជក់បារី ២៤ នាក់បានរកឃើញថាការជក់បារីជះឥទ្ធិពល ដល់លក្ខណៈជាច្រើននៃស្បែក រួមមានកម្រាស់ស្បែកមានសភាពយឺតនិងមានស្នាមជ្រីវជ្រួញ។

ការជក់បារីធ្វើឲ្យប៉ះពាល់សុខភាពស្បែកដោយសារតែបារីមានសារធាតុនីកូទីនអាចបណ្តាលឱ្យសរសៃឈាមរួមតូចកាត់បន្ថយលំហូរអុកស៊ីសែននិងសារធាតុចិញ្ចឹមទៅកាន់កោសិកានៃស្បែក។

៥ គេងឲ្យបានគ្រប់គ្រាន់

ការគេងឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់សុខភាពស្បែក និងរាងកាយ ព្រមទាំងប្រាជ្ញាស្មារតី ផ្ទុយទៅវិញប្រសិនបើការគេងមិនបានស្កប់ស្កល់នឹងបង្ហាញសញ្ញាជាច្រើននៅលើរាងកាយ ដែលធ្វើឲ្យស្បែកមានសភាពចាស់ មានការថយចុះនូវស្រទាប់ការពារស្បែក និងប៉ះពាល់ទៅសុខភាព។

ជារួមការថែរក្សាស្បែកឲ្យមានសំណើរគឺអាស្រ័យទៅលើរបៀបនៃការរស់នៅ រួមមានរបបអាហារ ការហាត់ប្រាណ ការគេង កាត់បន្ថយភាពតានតឹងកត្តាទាំងអស់នេះហើយដែលធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អ។

 

ប្រភព: healthline ដោយ: ជា បញ្ញា