[វីដេអូ] # Ep.41 អត្ថប្រយោជន៍ទាំង ៥យ៉ាងរបស់ជីរអង្កាម

ជីរអង្កាមគឺជាឈ្មោះរុក្ខជាតិដែលស្ថិតនៅក្នុងចំនោមរុក្ខជាតិដែលមានជាង១០០០ប្រភេទ។ ជីរអង្កាមគឺជារុក្ខជាតិដែលពេញនិយមនៅក្នុងការតុបតែងនៅលើអាហារនិងភេសជ្ជៈជាច្រើនមុខព្រមទាំងបន្ថែមពីលើទឹកជ្រល់ឬបង្អែមជាដើម។

 
[វីដេអូ] # Ep.41 អត្ថប្រយោជន៍ទាំង ៥យ៉ាងរបស់ជីរអង្កាម

បើក្រឡេកទៅមើលអត្ថប្រយោជន៍របស់ជីរអង្កាមវិញគឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

តាមការស្រាវជ្រាវបានបង្ហាញថាជីរអង្កាមមានគុណប្រយោជន៍ទៅដល់សុខភាពជាពិសេសទៅលើស្បែក នៅពេលដែលលាបទៅលើស្បែកជួយឲ្យមានក្លិនក្រអូប ។ដូចនេះយើងសូមណែនាំអំពីអត្ថប្រយោជន៍របស់ជីរអង្កាមមានដូចជា:

១ សំបូរទៅដោយសារធាតុចិញ្ចឹម

ជីរអង្កាមផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមមាន វីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ចំពោះវីតាមីន A គឺផ្តល់សារ:សំខាន់ទៅដល់សុខភាពភ្នែក ដោយជួយដល់កោសិកាចាប់យកពន្លឺនិងរូបភាពមានដំណើរការប្រសើរ និង ការពារពីការខូចខាតដោយកត្តាខាងក្រៅ។

ចំណែកឯសារធាតុប្រឆាំងអុកស៊ីតកម្មវិញគឺជួយការពាររាងកាយរបស់អ្នកពីការស្ត្រេស ដែលជាប្រភេទនិងជួសជុលកោសិការដែលខូចខាត ដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។

២ ធ្វើឲ្យប្រសើរឡើងនូវរោគសញ្ញានៃការរលាកពោះវៀន

រោគសញ្ញារលាកពោះវៀនធំ (IBS) គឺជាជំងឺនៃប្រព័ន្ធរំលាយអាហារទូទៅ។រោគសញ្ញារំលាយអាហារមានដូចជាឈឺក្រពះ, មិនស្រួល - រាគ, ទល់លាមក, ឈឺពោះ, ឧស្ម័ននិងហើមពោះ។

ប្រេងជីរអង្កាមមានផ្ទុកនូវសមាសធាតុមួយហៅថា menthol ដែលជួយកាត់បន្ថយរោគសញ្ញារលាកពោះវៀនធំ តាមរយៈការបន្ធូរអារម្មណ៍ទៅលើសាច់ដុំនៃបំពង់រំលាយអាហារ។

៣ ជួយដល់ការរំលាយអាហារ

ជីរអង្កាមក៏អាចមានប្រសិទ្ធិភាពក្នុងការបំបាត់បញ្ហារំលាយអាហារផ្សេងទៀតដូចជាឈឺក្រពះនិងរំលាយអាហារ ដោយជួយឲ្យដំណើរការនៃការរំលាយអាហារបានប្រសើរជាងមុន។

៤ ធ្វើអោយប្រសើរឡើងនូវមុខងារខួរក្បាល

បន្ថែមពីលើការទទួលទានជីអង្កាមមានការអះអាងថាការស្រូបយកក្លិនប្រេងជីរអង្កាម អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរួមទាំងមុខងារខួរក្បាលឲ្យកាន់តែប្រសើរឡើង។ការសិក្សាជាច្រើនក៏បានបង្ហាញថា ជួយកាត់បន្ថយការថប់បារម្ភនិងអស់កម្លាំង និងជួយបង្កើនស្មារតីនៅពេលបើកបរ។

៥ ជួយសម្រួលដល់ផ្លូវដង្ហើម

ទោះបីជាថ្នាំ menthol មិនមានមុខងារជាថ្នាំបំបាត់ការតឹងច្រមុះក៏ដោយក៏វាអាចផ្តល់នូវការធូរស្បើយខ្លះដែរចំពោះរោគសញ្ញាផ្តាសាយដែលជួយឱ្យប្រសើរឡើងនូវការដកដង្ហើម ។ បន្ថែមពីនេះអ្នកគួរតែទទួលទឹកតែដែលលាយជាមួយជីរអង្កាមដើម្បីជួយកាត់បន្ថយបាក់តេរីដែលបង្កឱ្យមានផ្លូវដង្ហើមមិនល្អ។

សរុបមកជីរអង្កាមមិនត្រឹមតែធ្វើការបន្ថែមរសជាតិឆ្ងាញ់នៅក្នុងម្ហូបអាហារទេថែមទាំងជួយដល់សុខភាពល្អថែមទៀតផង៕

ប្រភព: healthline ដោយ: ជា បញ្ញា