[វីដេអូ] # Ep.90 វិធីសាស្រ្តកាត់បន្ថយការហើមជើងអំឡុងពេលមានផ្ទៃពោះ

ជាការពិតណាស់ចំពោះស្រ្តីដែលចាប់ផ្តើមពពោះប្រាកដជាមានការប្រែប្រួលរូបរាងកាយដែលអាចមានអារម្មណ៍មិនស្រួលបន្តិច ជាពិសេសមានការលំបាកក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងណាមួយ និងងាយប្រឈមនឹងការឆ្លងនឹងជំងឺផ្សេងៗជាដើម។ ភាពមិនស្រួលមួយដែលស្រ្តីមានផ្ទៃពោះជាច្រើនជួបប្រទះអំឡុងពេលមានផ្ទៃពោះគឺការហើមជើង។ ដូចនេះយើងសូមចែករំលែកនូវវិធីសាស្រ្តទាំងនេះដើម្បីកាត់បន្ថយការហើមជើងមានដូចជា៖

 
[វីដេអូ] # Ep.90  វិធីសាស្រ្តកាត់បន្ថយការហើមជើងអំឡុងពេលមានផ្ទៃពោះ

១ កាត់បន្ថយការទទួលទានជាតិសូដ្យូម
អំបិលធ្វើឱ្យរាងកាយរបស់អ្នកកាត់បន្ថយជាតិទឹក ។ដើម្បីកាត់បន្ថយការហើមជើងអំឡុងពេលមានផ្ទៃពោះ ស្រ្តីមានផ្ទៃពោះគួរកំណត់ការទទួលទានអំបិល ក្នុងកម្រិតមួយសមល្មម កុំញុំាប្រៃពេក អាហារដែលមានជាតិខ្លាញ់ញឹកញាប់ពេក ជៀសវាងអាហារកំប៉ុង ឬកែច្នៃ ព្រោះអាហារទាំងនេះមានជាតិសូដ្យូមខ្ពស់។ 


២ បង្កើនការទទួលទានជាតិប៉ូតាស្យូម
ការទទួលទានជាតិប៉ូតាស្យូមមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យការហើមកាន់តែធ្ងន់ធ្ងរដែរ។ នេះដោយសារតែប៉ូតាស្យូមជួយឱ្យរាងកាយរបស់អ្នកមានតុល្យភាពបរិមាណសារធាតុរាវដែលផ្ទុកនៅក្នុងរាងកាយ។ចំពោះអាហារដែលសំបូរជាតិប៉ូតាស្យូមមានដូចជា: ដំឡូង ចេក សណ្តែក ផ្លែទទឹម ផ្លែទឹកក្រូច ផ្លែការ៉ុត ផ្លែល្ហុង ទឹកដោះគោជូរ និង សណ្តែកសៀង ជាដើម។

Foods High in Potassium: 121 Healthy Choices | Fresh N' Lean
៣ កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន
ការញុំាជាតិកាហ្វេអ៊ីនម្តងម្កាលអំឡុងពេលមានផ្ទៃពោះមិនមានផលប៉ះពាល់ ប៉ុន្តែស្រ្តីមានផ្ទៃពោះគួរជៀសវាងការទទួលទានញឹកញាប់ ឬច្រើនដង។ ការទទួលទានជាតិកាហ្វេអ៊ីនផ្តល់ផលប៉ះពាល់ដល់ទៅដល់សុខភាពទារក និងធ្វើឲ្យជើងកាន់តែហើមធ្ងន់ធ្ងរ។ ជាតិកាហ្វេអ៊ីនគឺជាថ្នាំបញ្ចុះទឹកនោម ដែលបណ្តាលឱ្យអ្នកនោមកាន់តែច្រើន បន្ទាប់មកធ្វើឱ្យរាងកាយរបស់អ្នកកាត់បន្ថយជាតិទឹកក្នុងខ្លួន។


៤ ញុំាទឹកឱ្យបានច្រើន
ការញុំាទឹកច្រើនមានប្រសិទ្ធភាពកាត់បន្ថយការហើមជើង។ការញុំាទឹកច្រើនជួយកាត់បន្ថយការខ្សោះជាតិទឹក នឹងរក្សាជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះ អ្នកគួរព្យាយាមផឹកទឹកឲ្យបានយ៉ាងហោចណាស់ ១០កែវជារៀងរាល់ថ្ងៃ ដើម្បីឲ្យក្រលៀនរបស់អ្នកបញ្ចេញនូវសារធាតុអាក្រក់ និងរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់។

15 benefits of drinking water and other water facts
៥ កល់ខ្នើយក្រោមជើង
ការយកខ្នើយកល់ក្រោមជើងគឺមានប្រសិទ្ធភាពអាចសម្រួលការឈឺចាប់ការហើមជើងបានខ្លះ។ការអង្គុយ ឬឈរគ្រប់ពេល មិនល្អសម្រាប់ចលនាឈាមរត់នោះទេ ដែលធ្វើឲ្យពិបាកសម្រាប់រាងកាយចំពោះស្រ្តីមានផ្ទៃពោះ។ ចំពោះស្រ្តីមានផ្ទៃពោះ គួរអង្គុយដោយលើកជើងឱ្យខ្ពស់បន្តិចដើម្បីបន្ថូរការឈឺចាប់។
៦ ស្លៀកសម្លៀកបំពាក់រលុង និងស្រួលខ្លួន
ការស្លៀកសម្លៀកបំពាក់តឹង ជាពិសេសជុំវិញកដៃ ចង្កេះ និងកជើង អាចធ្វើឱ្យហើមកាន់តែធ្ងន់ធ្ងរ។ ស្រ្តីមានផ្ទៃពោះគួរស្លៀកសម្លៀកបំពាក់រលុង មិនតឹងពេក និងស្លៀកពាក់តម្រូវទៅតាមមាឌ។
៧ ការដើរ
ការដើរសូម្បីតែ 5- ឬ 10 នាទីពីរបីដងក្នុងមួយថ្ងៃអាចជួយឱ្យឈាមរត់របស់អ្នកប្រសើរឡើង ដែលជួយកាត់បន្ថយការហើមបានផងដែរ។ វិធីសាស្រ្តនេះគឺល្អ ក្នុងការធ្វើលំហាត់ប្រាណប្រកបដោយសុវត្ថិភាពសម្រាប់ការមានផ្ទៃពោះ។
៨ ពាក់ស្បែកជើងដែលមានផាសុកភាព
ការពាក់ស្បែកជើងដែលមានផាសុកភាព ស្បែកជើងដែលសមល្មមគឺជាគន្លឹះក្នុងការកាត់បន្ថយការហើមជើង ក៏ដូចជាការការពារបញ្ហាត្រគាក និងខ្នងដែលអាចកើតឡើងនៅពេលដែលចំណុចកណ្តាលនៃទំនាញរបស់អ្នកផ្លាស់ប្តូរ និងទម្ងន់របស់អ្នកកើនឡើង។
៩ ការហែលទឹក
មិនមានការសិក្សាណាមួយដែលបង្ហាញថាសម្ពាធទឹកជួយកាត់បន្ថយការហើមអំឡុងពេលមានផ្ទៃពោះនោះទេ ប៉ុន្តែមនុស្សជាច្រើនបានរកឃើញថាការហែលទឹក ជួយឲ្យធូរស្រាលពីការហើមជើងពេលនៅក្នុងអាងទឹក។
១០ ធ្វើការម៉ាស្សា
ការម៉ាស្សាជួយសម្រួលសរសៃដោយធ្វើឲ្យចរន្តឈាមរត់បានស្រួលកាត់បន្ថយការហើមជើង និងល្អសម្រាប់ជួយសម្រាលភាពតានតឹងខ្លះៗ នៅពេលដែលមានផ្ទៃពោះ។
១១ គេងនៅខាងឆ្វេងដៃ
ការគេងផ្អៀងនៅខាងឆ្វេងដៃ អាចធ្វើឱ្យលំហូរឈាមរត់បានស្រួល ដែលកាត់បន្ថយការហើមជើង និងជួយកាត់បន្ថយការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព។

សូមទស្សនាវីដេអូខាងក្រោម៖