[វីដេអូ] #Ep.116 ប្រធានបទ៖ អត្ថប្រយោជន៍ ៥ យ៉ាងនៃផ្លែប៊ឺរ
ផ្លែប៊ឺរ គឺរុក្ខជាតិមានដើមកំណើតនិងប្រភពដើមដុះដាលនៅក្នុងប្រទេសម៉ិចស៊ិក។ផ្លែប៊ឺរមានរាងខ្លះមូលខ្លាំង ខ្លះរាងទ្រវែង មានគ្រាប់តែមួយ និងសាច់ទន់។ ផ្លែប៊ឺរ មានផ្ទុកទៅដោយកាឡូរី និងសម្បូរទៅដោយជាតិខ្លាញ់ ដែលល្អសំរាប់សុខភាព។ ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍នៃផ្លែប៊ឺរមានដូចជា
1. ផ្លែប៊ឺរសម្បូរសារធាតុចិញ្ចឹម
ផ្លែប៊ឺរសំបូរទៅដោយប្រភពខ្លាញ់ វីតាមីន E នឹងជាប្រភពដ៏ល្អនៃសារធាតុហ្វូឡេត(Folate)។ ផ្លែប៊ឺរក៏ផ្គត់ផ្គង់ជាតិសរសៃដែលរលាយបានច្រើនជាងផ្លែឈើដទៃទៀតនិងមានសារធាតុរ៉ែដែលមានប្រយោជន៍ជាច្រើនរួមមានជាតិដែក ទង់ដែង និងប៉ូតាស្យូម។
2. ជួយដល់សុខភាពបេះដូង
ផ្លែប៊ឺរមានជាតិខ្លាញ់ខ្ពស់ទៅដល់ ៦០% គឺជួយប្រឆាំងជាមួយជំងឺបេះដូងនឹងសម្ពាធឈាម។ ផ្លែបឺក៏ជាប្រភពដ៏ល្អនៃប៉ូតាស្យូម និងជាតិសរសៃ ដែលសុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់បេះដូង និងប្រព័ន្ធសរសៃឈាមបេះដូង។
3. ជួយគ្រប់គ្រងចំណង់អាហារ
ផ្លែប៊ឺរ មួយផ្លែផ្តល់ជាតិអាស៊ីតខ្លាញ់ អូមេហ្កា 9 ដល់ទៅ៣០ក្រាម។ខ្លាញ់ដែលបានមកពីផ្លែបឺរគឺជួយកាត់បន្ថយការឃ្លានរយ:យូរ និងជួយគ្រប់គ្រងចំណង់អាហារបានផងដែរ។
4. ផ្តល់ថាមពល និងប្រឆាំងស្ត្រេស
វីតាមីនB5 ឬអាស៊ីត បង់តូតេនិក ដ៏សម្បូរបែបក្នុងផ្លែប៊ឺរដូចជាម៉ាញេស្យូម និងប៉ូតាស្យូម បូកបញ្ចូល ធ្វើឱ្យផ្លែប៊ឺរអាចជួយ ប្រយុទ្ធប្រឆាំងអាការៈស្ត្រេស និងផ្តល់ថាមពលដល់សុខភាពរាងកាយ ។
5. ជួយឱ្យភ្នែកមានសុខភាពល្អ
ទន្ទឹមនឹងអត្ថប្រយោជន៍ដែលបានរៀបរាប់ ផ្លែបឺរគឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន E ។ផ្លែប៊ឺរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា លូតេអ៊ីន (lutein) និងហ្សៀសាន់ធីន (zeaxanthin) ដែលជួយឲ្យភ្នែកមានសុខភាពល្អ ប្រសើរ។
សូមទស្សនាវីដេអូខាងក្រោម៖