[វីដេអូ] នាទីសុខភាព Ep.142 ប្រធានបទ៖ តើការញ៉ាំទឹកនៅពេលណាដែលល្អសំរាប់សុខភាព?

ការញុំាទឹកប្រាំបីកែវក្នុងមួយថ្ងៃ គឺល្អសំរាប់រាងកាយដើម្បីដំណើរការបានល្អ។ ដូច្នេះយើងសូមចែករំលែកនៅអត្ថប្រយោជន៍នៃការញុំាទឹក ថាតើពេលណាដែលគួរញុំាទឹកល្អសំរាប់សុខភាព និងមានប្រសិទ្ធភាពជួយឲ្យរាងកាយស្រស់ថ្លា?

 
[វីដេអូ] នាទីសុខភាព Ep.142 ប្រធានបទ៖ តើការញ៉ាំទឹកនៅពេលណាដែលល្អសំរាប់សុខភាព?

     1. ញុំាទឹកបន្ទាប់ពីភ្ញាក់ពីគេង

ការញុំាទឹកមួយកែវបន្ទាប់ពីភ្ញាក់ពីដំណេក ជួយធ្វើឱ្យសរីរាង្គខាងក្នុងរបស់អ្នកធ្វើសកម្មភាពបានល្អ។ ការញុំាទឹកជួយបណ្តេញជាតិពុលចេញពីរាងកាយនឹងធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។ ដូច្នេះសូមញុំាទឹកមួយកែវមុនពេលញុំាអាហារពេលព្រឹក។

  1. ញុំាទឹកមុនពេលញុំាអាហាររួច

ការញុំាទឹកមួយកែវ មុនពេលញ៉ាំអាហារ 30 នាទីមុនជួយទៅដល់ការរំលាយអាហារបានល្អ។ សូមកុំញុំាទឹក លឿនពេក បន្ទាប់ពីមុន ឬក្រោយនៃការបរិភោគអាហារភ្លាម ព្រោះទឹកអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ឬភើរ។

  1. ញុំាទឹកមុនពេលងូតទឹក

មានការដឹងតិចណាស់ ចំពោះការញុំាទឹកមួយកែវមុនពេលងូតទឹក។ ការញុំាទឹកមួយកែវមុនពេលងូតទឹកអាចជួយកាត់បន្ថយសម្ពាធឈាម។

  1. ញុំាទឹកមុនពេលចូលគេង

ការញុំាទឹកមួយកែវ មួយម៉ោងមុនពេលចូលគេង អាចជួយបំពេញការបាត់បង់ជាតិទឹកដែលអាចកើតឡើងនៅពេលយប់បានយ៉ាងមានប្រសិទ្ធភាព។

  1. មុន និង​ក្រោយពេល​ហាត់ប្រាណ

ដើម្បី​ការពារ​ការ​ខ្សោះជាតិទឹក ការញុំាទឹក ២-៣កែវ មុន និង​ក្រោយ​យើង​ហាត់ប្រាណ ក៏អាចជួយ​រក្សា​តុល្យភាព​សារធាតុ​រាវ​ក្នុងរាងកាយ​របស់​យើង ប៉ុន្ដែ កុំញុំាទឹក​ច្រើនពេក ក្នុង​រយៈពេល​ខ្លី៕

 

សូមទស្សនាវីដេអូ ៖