ប្រធានបទ ៖ អត្ថប្រយោជន៍ Samsung Pass នៅលើទូរស័ព្ទដៃ Samsung
ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទ Samsung អ្នកអាចមានសិទ្ធិចូលប្រើមុខងារផ្សេងទៀតដែលហៅឈ្មោះថា Samsung Pass ដែលងាយស្រួលក្នុងការចូលទៅកាន់គណនីរបស់អ្នកដោយគ្រាន់តែប្រើស្នាមម្រាមដៃស្កេន ដើម្បីជៀសវាងការឆ្លៀតឳកាសពីជនណាម្នាក់ឬបាត់។
អត្ថប្រយោជន៍ជាច្រើនដែល Samsung Pass ដំណើរការ និងមូលហេតុដែលអ្នកគួរប្រើវា៖
Samsung Pass អនុញ្ញាតឱ្យអ្នកប្រើស្នាមម្រាមដៃរបស់អ្នកដើម្បីចូលគណនីរបស់អ្នកដោយសុវត្ថិភាពនៅលើគេហទំព័រ និងកម្មវិធីផ្សេងៗ។ មុខងារនេះដំណើរការខុសពីកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ប្រពៃណីដោយសារវាមិនអាចបង្កើតពាក្យសម្ងាត់ថ្មីបានទេ។
Samsung Pass ក៏អាចរក្សាទុកអាស័យដ្ឋាន និងព័ត៌មានលម្អិតកាតឥណទានរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់ត្រូវការ បំពេញព័ត៌មាននេះដោយដៃ នៅពេលអ្នកធ្វើការបញ្ជាទិញតាមអ៊ីនធឺណិត។ ទិន្នន័យដែលបានរក្សាទុកនៅក្នុង Samsung Pass ត្រូវបានការពារដោយមុខងារ Knox Security ហើយទិន្នន័យរបស់អ្នកត្រូវបាន encrypt ហើយនិងរក្សាទុកនៅក្នុង "Trust Zone"នៃទូរស័ព្ទរបស់អ្នក។
- របៀបតំឡើង Samsung Pass ៖
ដើម្បីប្រើ Samsung Pass អ្នកត្រូវការឧបករណ៍ Samsung Galaxy ដែលមានការតភ្ជាប់អ៊ីនធឺណិត។
1. ដំបូងសូមបើកកម្មវិធី Settings
2. បន្ទាប់មកចូលទៅកាន់ Biometrics និង security
3. រួចចុច Samsung Pass
4. ចុច Continue
5. បន្ទាប់មកទៀតបញ្ចូលពាក្យសម្ងាត់នៅលើគណនី Samsung រួចចុចពាក្យ Continue
6. ជាចុងក្រោយស្កេនស្នាមម្រាមដៃរបស់អ្នកជាការស្រេច។
- របៀបប្រើប្រាស់ Samsung Pass ដើម្បីចូលកម្មវិធី និងគេហទំព័រ ៖
1. ដំបូងសូមបើកកម្មវិធី Samsung Internet
2. បន្ទាប់មកចូលទៅកាន់គេហទំព័រដែលអ្នកចង់ចូល
3. បញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់
4. ចុងក្រោយកម្មវិធី Samsung Pass នឹងសួរថាតើអ្នកចង់រក្សាទុកព័ត៌មាននេះឬអត់? ចុច Remember ជាការស្រេច ។
សូមជម្រាបថា នៅពេលដែលអ្នកចង់ចូលគេហទំព័រនោះនៅពេលក្រោយគ្រាន់តែស្កេនស្នាមម្រាមដៃរបស់អ្នកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកជាការស្រេច៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា