[វីដេអូ] Ep.83 ប្រធានបទ៖ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសសំពាធឈាម

ជាការពិតណាស់សម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរ ហើយទទួលការព្យាបាលមិនបានត្រឹមត្រូវនោះនឹង អាចឈានទៅដល់ការលើសសំពាធឈាមថែមទៀត។ អ្នកដែលមានអាយុចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅអាចប្រឈមនឹងការកើតជំងឺលើសសំពាធឈាម។

 
[វីដេអូ] Ep.83 ប្រធានបទ៖ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសសំពាធឈាម

ជំងឺទឹកនោមផ្អែម និងជំងឺលើសសំពាធឈាមអាចមានហានិភ័យដូចជា ៖

  • Stroke អាចដាច់ ឬ ស្ទះសសៃឈាមខួរក្បាល
  • ស្លាប់មួយចំហៀងខ្លួន
  • ខ្សោយតម្រងនោម
  • ខ្សោយបេះដូង
  • ភ្នែកចុះខ្សោយ
  • ចំណង់ផ្លូវភេទចុះខ្សោយ
  • គាំងបេះដូង ។

អ្នកជំងឺទឹកនោមផ្អែមដែលលើសសំពាធឈាមស្តែងចេញនូវរោគសញ្ញាដូចជា ៖

  • វិលខ្ញាល់
  • ញ័រទ្រូង
  • ឈឺក្បាល
  • ស្រវាំងភ្នែក
  • ចុចទ្រូង
  • ថប់ដង្ហើម
  • ឈាមច្រមុះ
  • ឈាមក្នុងទឹកនោម ។

អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរមានសំពាធឈាមពី ១៣០/៨០។

វិធីសាស្ត្រក្នុងការការពារ៖

  • គួរមានម៉ាស៊ីនវាស់សំពាធឈាមហើយធ្វើការវាស់ឲ្យបានទៀងទាត់
  • ត្រូវពិសាថ្នាំឲ្យបានទៀតទាត់តាមវេជ្ជបញ្ជា របស់គ្រូពេទ្យ
  • បញ្ឈប់ការជក់បារី
  • ត្រូវសម្រកគីឡូសម្រាប់អ្នកលើសគីឡូ
  • កាត់បន្ថយអាហារមានជាតិប្រៃ
  • កាត់បន្ថយគ្រឿងស្រវឹង
  • ធ្វើការហាត់ប្រាណយ៉ាងណាឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ
  • កាត់បន្ថយភាពតានតឹង
  • កាត់បន្ថយកាហ្វេ និងតែ
  • ពិគ្រោះជាមួយគ្រូពេទ្យតាមពេលកំណត់ ។

សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងជំងឺលើសសំពាធឈាមគួរជៀសវាងអាហារទាំងនេះមានដូចជា៖

  • អាហារដែលមានជាតិផ្អែមខ្លាំង (ចំពោះទឹកនោមផ្អែម) និងអាហារដែលមានជាតិប្រៃខ្លាំង (ចំពោះសំពាធឈាម)៕

 

សូមទស្សនាវីដេអូ ៖