[វីដេអូ] Ep. 86 ប្រធានបទ៖ ជំងឺមេតាប៉ូលីសនិងជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ស្លាប់មួយជំហៀងខ្លួន និង គាំងបេះដូង សុទ្ធតែជាជំងឺដែលអាចធ្វើឲ្យមានមេតាប៉ូលីសសេនត្រូមកើតឡើង។
កត្តាប្រឈមដែលកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែមមានដូចជា ការធាត់ លើសសម្ពាធឈាម លើសជាតិស្ករ និងលើសជាតិខ្លាញ់។
វិធីសាស្រ្តតទប់ស្កាត់ជំងឺផ្សេងៗដែលអាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម៖
- ការលើសជាតិខ្លាញ់៖ បណ្តាលមកពីជាតិខ្លាញ់ច្រើនដូចនេះអ្នកជំងឺគួរកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ មិនគួរជក់បារី មិនគួរពិសារគ្រឿងស្រវឹង។
- ការលើសសម្ពាធឈាម៖ ការរក្សាទម្ងន់ឲ្យបានល្អ បរិភោគអាហារមានតុល្យភាព ការកាត់បន្ថយជាតិប្រៃ ធ្វើលំហាត់ប្រាណជាប្រចាំ កំណត់ការទទួលទានកម្រិតជាតិអាល់កុល និងតាមដានសម្ពាធឈាមជាមួយគ្រូពេទ្យជាប្រចាំ។
- ការលើសជាតិស្ករ៖ ការគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ គួរពិនិត្យនិងតាមដានកកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ញុំាទឹកឲ្យបានច្រើន និងការហាត់ប្រាណជាប្រចាំ។
សូមទស្សនាវីដេអូខាងក្រោម៖