[វីដេអូ] Ep. 85 បញ្ហាតម្រងនោមចំពោះអ្នកជំងឺទឹកនោមផ្អែម
តើអ្វីទៅជាតម្រងនោម? តម្រងនោមមានរាងដូចគ្រាប់សណ្តែកពីរដែលនៅចន្លោះឆ្អឹងខ្នងយើងទាំងសងខាងហើយស្ថិតនៅខាងក្រោមប្រអប់ឆ្អឹងទ្រូង។ តម្រងនោមជាសិរីរាង្គសម្រាប់ច្រោះជាតិពុះនិងកាកសំណល់នៅក្នុងឈាមបន្ទាប់មកបញ្ចេញចោលទៅតាមទឹកនោម ធានាលំនឹងជាតិទឹកនិងជាតិរ៉ែនៅក្នុងខ្លួន ផលិតអ័រម៉ូនដូចជា៖ Renin ជាអង់ហ្ស៊ីមបញ្ចេញដោយតំរងនោម, Erythropoietin ជាអ័រម៉ូនដែលគ្រប់គ្រងការផលិតកោសិកាឈាមក្រហម, និង Calcitriol មានតួនាទីគ្រប់គ្រងកម្រិតកាល់ស្យូម និងផូស្វ័រនៅក្នុងខ្លួន។
![[វីដេអូ] Ep. 85 បញ្ហាតម្រងនោមចំពោះអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Jul/image_750x_64b206e03efa4.jpg) 
                        កត្តាដែលនាំឲ្យមានបញ្ហាខូចតម្រងនោម មានពីរប្រភេទគឺបញ្ហាខូចតម្រងនោមស្រួចស្រាលនិងរុំារ៉ៃ។
១. ការខូចតម្រងនោមស្រួចស្រាល៖ អ្នកជំងឺកង្វះជាតិទឹកធ្ងន់ធ្ងរ ការហូរឈាមច្រើនអាចបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការចុះសម្ពាធឈាមយូរពេក ឬការលេបថ្នាំមិនបានត្រឹមត្រូវតាមវិជ្ជៈបញ្ជាគ្រូពេទ្យជាដើម។
២. ការខូចតម្រងនោមរុំារ៉ៃបណ្តាលមកពី៖
- ការលើសសម្ពាធឈាម
- ជំងឺទឹកនោមផ្អែម
- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់យូរអង្វែង
- ការប្រើប្រាស់ផលិតផលមិនច្បាស់លាស់ដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល
- ការមានគ្រួសនៅក្នុងតម្រងនោមយូរ
- ជំងឺគីសនៅក្នុងតម្រងនោមដែលមានជាយូរមកហើយ

ជាតិស្ករដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមមានពីរគឺជាតិស្ករមុនបាយ និងជាតិស្ករក្រោយបាយ។
១. ជាតិស្ករមុនបាយ៖ ចាប់ពីម៉ោង ១២យប់ អ្នកជំងឺអាចក្រោកមកជួសចុងដៃ លទ្ធផលឃើញ ៨០ទៅ១៣០ ។
២. ស្ករក្រោយបាយ៖ បន្ទាប់ពីញុំាអាហារហើយ អ្នកជំងឺអាចជួសចុងដៃ លទ្ធផលឃើញពី១៤០ទៅ១៨០ ។

រោគសញ្ញា
- ការស្លេកស្លាំង
- ថប់ទ្រូង
- ហើមជើង ឬក៏ហើមផ្នែកណាមួយនៅលើខ្លួន
- ធំក្លិនមាត់
- ចង់ក្អូត
- លើសសម្ពាធឈាមធ្ងន់ធ្ងរ
- ពុកឆ្អឹង

សូមជម្រាបថា ដើម្បីបង្ការកុំឲ្យកើតជំងឺខូចតម្រងនោមអ្នកគួរពិសារទឹកឲ្យបានគ្រប់គ្រាន់ ពិសារអាហារដែលល្អសម្រាប់សុខភាព ជាពិសេសបន្លែផ្លែឈើដែលមានវីតាមីនគ្រប់ប្រភេទ មិនជក់បារី កាត់បន្ថយការញុំាគ្រឿងស្រវឹង និងជៀសវាងការប្រើប្រាស់ថ្នាំមិនមានប្រភពត្រឹមត្រូវ៕
 សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖




 
                                
                            











![[វិដេអូ] Ep. 82 ប្រធានបទ៖ ការព្យាបាលលើការបាក់ឆ្អឹងចំពោះអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Apr/image_380x226_6442012dc3eea.jpg) 
        ![[វីដេអូ]  Ep.71 ប្រធានបទ៖ ចំណេះដឹងសាមញ្ញតែមានប្រសិទ្ធិភាពសំរាប់អ្នកជំងឺទឹកនោមផ្អែមដើម្បីបង្ការពីការខូចសរីរាង្គ](https://cngtvcambodia.com/uploads/images/2023/Feb/image_380x226_63eb0976cbe7a.jpg) 
        ![[វីដេអូ] Ep. 88 គន្លឺះមានបុត្រដោយសុវត្ថិភាព និងសុខភាពល្អសម្រាប់មាតាមានជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Jul/image_380x226_64b2057d8d036.jpg) 
        ![[វីដេអូ]  Ep. 78 ប្រធានបទ៖ ការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមចំពោះមនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Mar/image_380x226_64252efcd61f5.jpg) 
        ![[វីដេអូ] Ep.41 ប្រធានបទ៖ យុទ្ធសាស្រ្តមុំជើងក្រាន ដើម្បីការពារការខូចសរីរាង្គបណ្តាលមកពីជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a506b08371.jpg) 
        ![[វីដេអូ]  Ep.50 ប្រធានបទ៖ បញ្ហាបេះដូងនិងសរសៃឈាម កើតញឹកញាប់ហើយធ្ងន់ធ្ងរណាស់ចំពោះអ្នកទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a5e55c2910.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






