[វិដេអូ] Ep. 82 ប្រធានបទ៖ ការព្យាបាលលើការបាក់ឆ្អឹងចំពោះអ្នកជំងឺទឹកនោមផ្អែម
ការបាក់ឆ្អឹងគឺជាការដាច់ឆ្អឹងពីតំណមួយទៅតំណមួយទៀតដោយធ្វើឲ្យឆ្អឹងមួយមិនអាចតភ្ជាប់គ្នាបាន ដោយបង្កឡើងដោយសារគ្រោះថ្នាក់មួយចំនួនដូចជាការបាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចផ្សេងៗ នៅក្នុងផ្ទះនិងនៅកន្លែងផ្សេងៗ។
ការព្យាបាល
ចំពោះការព្យាបាលចែកចេញជាពីរគឺការព្យាបាលដោយការវះកាត់ និងការព្យាបាលដោយមិនធ្វើការវះកាត់។
ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឹគ្រូពេទ្យត្រូវធ្វើការប្រុងប្រយ័ត្នក្នុងការព្យាបាលអ្នកជំងឺ ដោយសារតែដំបៅរបស់អ្នកជំងឺងាយប្រឈមនឹងជំងឺផ្សេងៗ ដោយតម្រូវធ្វើការវះកាត់លឿនតាមតែអាចធ្វើទៅបាន ជាមួយការថែទាំងទៅលើមុខរបួសរបស់អ្នកជំងឺ។ ចំណែកឯរយ:ពេលវិញគឺត្រូវប្រើប្រហែល ៧-៨ថ្ងៃ ចំពោះអ្នកជំងឺធម្មតា។ ផ្ទុយទៅវិញសំរាប់អ្នកជំងឺទឹកនោមផ្អែមដែលមានការប៉ាក់ឆ្អឹងគឺត្រូវប្រើរយ:ពេលយូរក្នុងការព្យាបាល តាមដានមុខរបួសនិងការបញ្ចុះជាតិស្ករ ប្រហែល ១០-១៥ ថ្ងៃទើបអាចជាសះស្បើយ ហើយក៏អាស្រ័យលើការថែទាំរបស់អ្នកជំងឺផងដែរ។
របបអាហារ
ជាទូទៅការជាប់នៃឆ្អឹងអាស្រ័យទៅតាមពេលវេលា និងវ័យរបស់អ្នកជំងឺ។ ប្រសិនជាអ្នកជំងឺគាត់មានបាក់ឆ្អឹងគ្មានជំងឺផ្សេងៗគាត់អាចពិសារបានទាំងអស់។ ប៉ុន្តែសំរាប់អ្នកជំងឺទឹកនោមផ្អែមដែលមានការបាក់ឆ្អឹងវិញគាត់ត្រូវមានការប្រុងប្រយ័ត្នតមទៅលើអាហារណាដែលមានជាតិផ្អែមខ្លាំង ទឹកដោះគោដែលមានជាតិផ្អែម សាច់ខ្លាញ់ជាដើម។គាត់គួរតែពិសារបន្លែផ្លែឈើណាដែលមិនមានជាតិផ្អែមខ្លាំង ។
ការថែទាំ
ដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពគឺត្រូវមានការចូលរួមពីក្រុមគ្រួសារ និងធ្វើការសម្រេចចិត្តអំពីអ្នកជំងឺទឹកនោមផ្អែមទៅលើវិធីសាស្រ្តក្នុងការព្យាបាលមានដូចជាការព្យាបាលដោយវះកាត់និងមិនវះកាត់។ បន្ថែមពីនេះអ្នកជំងឺត្រូវមានការអត់ធ្មត់ក្នុងការថែទាំសុខភាព និងគោរពតាមការណែនាំនិងព្យាបាលរបស់គ្រូពេទ្យ។
សូមរម្លឹកថា ដើម្បីឲ្យការព្យាបាលកាន់តែប្រសិទ្ធភាពគឺត្រូវការចូលរួមថែទាំពីអ្នកជំងឺនិងក្រុមគ្រួសារត្រូវ គោរពតាមការណែនាំពីគ្រូពេទ្យ យកចិត្តទុកដាក់ថ្មមខ្លួន មិនត្រូវធ្វើអ្វីលឿនៗ លើករបស់ធ្ងន់ៗ និងប្រញាប់ធ្វើចលនាទៅលើមុខរបួសបាក់ឆ្អឹងភ្លាមៗនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖