[វីដេអូ] Ep. 87 ប្រធានបទ៖ ផលវិបាកជំងឺផ្សេងៗ លើអ្នកជំងឺទឹកនោមផ្អែម

ផលវិបាកទៅលើអ្នកជំងឺទឹកនោមផ្អែមមានពីរ៖ ផលវិបាកស្រួចស្រាល និងផលវិបាករុំារ៉ៃ (ឬរយៈពេលយូរ)។

 
[វីដេអូ] Ep. 87 ប្រធានបទ៖ ផលវិបាកជំងឺផ្សេងៗ លើអ្នកជំងឺទឹកនោមផ្អែម

ផលវិបាករុំារ៉ៃមានពីរប្រភេទ៖ ផលវិបាករុំារ៉ៃដែលទាក់ទងនឹងសរសៃឈាមតូចៗ និងសរសៃឈាមធំ។

  1. ផលវិបាករុំារ៉ៃសសៃឈាមតូចគឺជាផលវិបាកនៅ ភ្នែកឬក៏បាតភ្នែក សរសៃឈាមនៅតម្រងនោមនិងសរសៃវិញ្ញាណដែលទាក់ទងនឹងអវៈយវៈរបស់យើង។
  2. ផលវិបាករុំារ៉ៃសរសៃឈាមធំជាផលវិបាកដែលទាក់នឹងសរសៃឈាមដែលដឹកនាំទៅចិញ្ចឹមខួរក្បាល សរសៃឈាមបេះដូង និងសរសៃឈាមដែលឈាមទៅចិញ្ចឹមជើងឬក៏អវៈយវៈរបស់យើង។

ផលវិបាកនៅពេលមានជំងឺផ្សេងៗទៀតជ្រៀតចូលកំឡុងពេលមានជំងឺទឹកនោមផ្អែម៖

  • ប្រសិនបើជំងឺនោះទាក់ទងនឹងសរសៃឈាមអ្នកជំងឺអាចស្ទះសរសៃឈាមខួរក្បាលឬក៏ស្ទះសរសៃឈាមបេះដូង
  • បើសិនជាពាក់ពន្ធទៅនឹងភ្នែកអាចពិការភ្នែក ស្រវាំងភ្នែកជាដើម
  • ប្រសិនជាប៉ះពាល់ទៅដល់តម្រងនោម នោះអ្នកជំងឺនឹងវិវត្ដន៍ទៅជាខ្សោយតម្រងនោម ហើយអាចនឹងឈានទៅដល់ការលាងឈាម​ ឬហៅម្យ៉ាងទៀតថាការខូចក្រលៀន
  • ទាក់ទងទៅនឹងជើងមានដំបៅផ្សេងៗ អ្នកជំងឺអាចប្រឈមនឹងការកាត់ជើង
  • កាលណាអ្នកជំងឺមានបញ្ហាទៅនឹងធ្មេញ អាចប៉ះពាល់ទៅដល់អញ្ចាញ ធ្មេញរបស់គាត់។

ផលវិបាកទៅលើស្រ្តីមានផ្ទៃពោះមានដូចជា៖

  1. នៅពេលសម្រាលកូនមានទម្ងន់ ចាប់ពី​ ៣គីឡូកន្លះឡើងទៅ អាចប្រឈមមុខទៅនឹងសំរាលដោយការការវះកាត់
  2. នៅពេលសម្រាលរួច ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ប៉ុន្តែនៅពេលដែលគាត់ធំឡើងគាត់អាចប្រឈមទៅនឹងជំងឺទឹកនោមផ្អែម។

ផលវិបាកនៃជំងឺទឹកនោមផ្អែមនៅពេលខកខានការព្យាបាលមានដូចជា៖

  • អាចធ្វើឲ្យអ្នកជំងឺបាត់បង់សមត្ថភាពដូចជា ពិការភ្នែក និងអវៈយវៈផ្សេងៗ
  • ប្រសិនបើទាក់ទងនឹងសរសៃឈាមបេះដូង ស្ទះសរសៃឈាមខួរក្បាល ឬមួយក៏មានបញ្ហាតម្រងនោម អាចបណ្តាលឲ្យអ្នកជំងឺមានការគ្រោះថ្នាក់ដល់អាយុជីវិត។

រោគសញ្ញាអ្នកជំងឺទឹកនោមផ្អែមស្តែងចេញមានដូចជា៖

  • ករណីដែលប៉ះពាល់ទៅនឹងសរសៃឈាមខួរក្បាល អ្នកជំងឺអាចមានរោគសញ្ញាស្ទះសរសៃឈាមខួរក្បាលដូចជា ទន់ដៃ ទន់ជើងម្ខាង ឬក៏ស្លាប់មួយជំហៀងខ្លួន។
  • ករណីប៉ះពាល់បេះដូង អ្នកជំងឺអាចចុកទ្រូង ឬមានវិបត្តិចង្វាក់បេះដូង។
  • ករណីប៉ះពាល់ទៅដល់ភ្នែក អាចបណ្តាលឲ្យអ្នកជំងឺស្រវាំងភ្នែក ឬមួយក៏មើលអ្វីមួយមិនសូវច្បាស់ (ព្រាល)។
  • ប្រសិនបើប៉ះពាល់តម្រងនោម ទឹកនោមមានពពុះខុសពីធម្មតា (ពពុះច្រើនជាងធ​ម្មតា)។
  • បើសិនជាប៉ះពាល់ទៅដល់ជើង អ្នកជំងឺអាចស្ពឹកជើង ក្រហាយជើងឬក៏បាតជើងទាំងដែរជើងរបស់គាត់ខាងក្រៅមានសភាពធម្មតា ដូចម្ជុលចាក់ជើង។
  • ប្រសិនបើប៉ះពាល់មកដល់សុខភាពមាត់ធ្មេញ អ្នកជំងឺមានអាការៈដូចជា ហើមអញ្ចាញធ្មេញ ឧស្សាហ៍មានឈាមនៅអញ្ចាញធ្មេញ។

ការព្យាបាល ៖

ដើម្បីឲ្យការព្យាបាលកាន់តែប្រសើរឡើងអ្នកជំងឺគួរគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ធ្វើការប្រឹក្សា ឬតាមដានសុខភាពជារៀងរាល់ ១ឆ្នាំម្តងដើម្បីបានដឹងអំពីបញ្ហាសុខភាព៕

 

សូមទស្សនាវីដេអូ ៖