[វីដេអូ] ឈឺចង្កេះក្នុងពេលមានផ្ទៃពោះគួរធ្វើដូចម៉េ្តចទើបល្អ?

ស្រ្តីភាគច្រើនតែងតែមានអាការះឈឺចង្កេះ និងខ្នង ពេលពពោះហើយមិនដឹងដោះស្រាយតាមវិធីណា។

 
[វីដេអូ] ឈឺចង្កេះក្នុងពេលមានផ្ទៃពោះគួរធ្វើដូចម៉េ្តចទើបល្អ?
[វីដេអូ] ឈឺចង្កេះក្នុងពេលមានផ្ទៃពោះគួរធ្វើដូចម៉េ្តចទើបល្អ?
[វីដេអូ] ឈឺចង្កេះក្នុងពេលមានផ្ទៃពោះគួរធ្វើដូចម៉េ្តចទើបល្អ?

ថ្ងៃនេះយើងសូមបង្ហាញនូវជំរើសជាច្រើនដែលអាចធ្វើបានដើម្បីព្យាបាលបញ្ហាឈឺខ្នង និងចង្កេះក្នុងពេលមានផ្ទៃពោះដោយមិនបាច់ប្រើថ្នាំដូចជា៖

១ - ការស្អំទឹកកក ឬទឹកក្តៅ

ទាំងរបស់ក្តៅ និងត្រជាក់គឺអាចប្រើទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនបាន។ មូលហេតុដែលយើងប្រើប្រាស់មធ្យោបាយទាំងពីរនេះគឺដើម្បីសម្រួលដល់អារម្មណ៍ឈឺចាប់។ ការចូលក្នុងបន្ទប់សូណា ឬស្ទីមរយៈពេលខ្លីក៏អាចជួយសម្រួលដល់ការឈឺខ្នងដែរ ប៉ុន្តែរឿងនេះត្រូវបានហាមប្រាមនៅពេលស្រ្តីឈានដល់ត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ព្រោះវាអាចប្រឈមខ្ពស់នឹងការសម្រាលមុនកំណត់។

២ - ការហាត់ប្រាណ

ការហាត់ប្រាណអាចជួយពង្រឹងដល់សាច់ដុំខ្នងបាន។ ការហាត់ប្រាណមួយចំនួនអាចជាការលើករបស់ដែលតិចជាង ៥គីឡូក្រាម។ ស្រ្តីមានផ្ទៃពោះច្រើនតែត្រូវបានណែនាំឲ្យពិគ្រោះជាមួយអ្នកជំនាញខាងធ្វើចលនា ឬលំហាត់ប្រាណមុនពេលធ្វើការហាត់ប្រាណគ្រប់ប្រភេទ។ 

៣ -ប្រការដែលត្រូវចៀសវាង

អ្វីដែលសំខាន់នោះគឺគួរតែចៀសវាងការអោនក្បាលទាបជាងចង្កេះ។ អ្នកគួរតែចៀសវាងការឈរយូរ ឬអង្គុយយូរ។ កុំពាក់ស្បែកជើងកែងខ្ពស់ និងគេងផ្ញារ។ ចូរព្យាយាមគេងចំហៀងដោយជង្គត់ច្បត់។

៤ ​- ពាក់ខ្សែក្រវ៉ាត់ស្រ្តីមានផ្ទៃពោះ

ស្រ្តីមានផ្ទៃពោះមួយចំនួនប្រហែលជាយល់ថារបស់មួយនេះមានប្រយោជន៍ណាស់សម្រាប់ពួកគេ។ យ៉ាងណាមិញ ខ្សែក្រវ៉ាត់បែបនេះច្រើនតែត្រូវបានប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះក្នុងត្រីមាសទី២ និងទីបីតែម្តង៕

 

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

 

 

ដោយ: ជា បញ្ញា