[វីដេអូ] # Ep.44 វីធីសាស្រ្តជួយបំបាត់ភ្នែកខ្មៅ ឬថង់ក្រោមភ្នែក

ភ្នែកខ្មៅ ឬមានថង់ក្រោមភ្នែកមិនត្រឹមតែរំខាននិងមិនស្អាតប៉ះពាល់ទៅដល់សម្រស់ ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ បើទោះបីជាអ្នកព្យាយាមបិតបាំងសម្រស់យ៉ាងណាក៏ដោយ។ មូលហេតុដែលធ្វើឲ្យមានថង់នៅក្រោមភ្នែក គឺបណ្តាលឲ្យភ្នែកហើម ដោយសារតែការគេងមិនបានគ្រប់គ្រាន់ តានតឹងអារម្មណ៍ អាល្លែករហ្សុី និងទទួលទានគ្រឿងស្រវឹងច្រើនពេកជាដើម។

 
[វីដេអូ] # Ep.44 វីធីសាស្រ្តជួយបំបាត់ភ្នែកខ្មៅ ឬថង់ក្រោមភ្នែក

ដូចនេះដើម្បីអាចជួយព្យាបាលភ្នែកខ្មៅ ឬថង់ដែលមាននៅក្រោមភ្នែកយើងសូមបង្ហាញអំពីវីធីសាស្រ្តធម្មជាតិដូចខាងក្រោម

១ កាត់បន្ថយអំបិល

ការស្រាវជ្រាវបានរកឃើញថាការបន្ថែមអំបិលច្រើនពេកនៅក្នុងរបបអាហារ គឺជាហេតុផលធ្វើឲ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកច្រើនជាងធម្មតា សូម្បីតែភ្នែកក៏ខ្វះជាតិទឹកផងដែរ។

ដូចនេះអ្នកគួរកាត់បន្ថយការញុំាជាតិប្រៃនៅក្នុងរបបអាហារតាមលទ្ធភាពដែលអាចធ្វើទៅបាន។

២ ព្រិចភ្នែករបស់អ្នក

ការព្រិចភ្នែកគឺជាមធ្យោបាយធម្មជាតិមួយដែលជួយឲ្យភ្នែករបស់អ្នកមានសំណើម ការពារពីភាពកខ្វក់និងកម្ទេចកម្ទី ហើយនិងរក្សាជាតិរាវនៅជុំវិញភ្នែក។ដូចច្នេះអ្នកគួរព្រិចភ្នែកភ្លឹបភ្នែតៗក្នុងរយ:ពេល ៣០នាទីនៅពេលភ្ញាក់ពីគេង។

៣ ញុំាទឹកឲ្យបានគ្រប់គ្រាន់

មូលហេតុចំបងដែលមានថង់នៅក្រោមភ្នែកគឺបណ្តាលមកពីការទទួលទានជាតិទឹកមិនបានគ្រប់គ្រាន់។ការទទួលទានទឹកច្រើនមិនត្រឹមតែល្អសម្រាប់ភ្នែករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យស្បែកអ្នកភ្លឺរលោងផងដែរ។ភាគច្រើនអ្នកយល់ច្រឡំថាការញុំាទឹកផ្លែឈើនិងភេសជ្ជៈជំនួយ អាចជំនួសជាតិបានច្រើនប៉ុន្តែពុំដូច្នោះទេ។ ដូចនេះអ្នកគួរកំណត់ពេលញុំាទឹកឲ្យបានគ្រប់គ្រាន់។

៤ ប្រើផ្លែត្រសក់

វិធីសាស្រ្តធម្មជាតិគឺការប្រើផ្លែត្រសក់ពីព្រោះផ្លែត្រសក់អាចជួយព្យាបាលថង់នៅក្រោមភ្នែក។ផ្លែត្រសក់មានផ្ទុកបរិមាណវីតាមីន c និងស៊ីលីកាច្រើនដែលជួយការពារ និងរក្សាជាតិទឹក។ដូចនេះអ្នកអាចយកត្រសក់ទុកក្នុងទូរទឹកកក បន្ទាប់មកកាត់ត្រសក់ជាបន្ទះស្តើងៗរួចបិតភ្នែករយ:ពេល២០នាទី ជារៀងរាល់ថ្ងៃឬក៏ច្រើនដងក្នុងមួយសប្តាហ៍បានដែរដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

៥ ប្រើផ្លែដំឡូងបារាំង

ដូចគ្នានឹងត្រសក់ដែរការប្រើដំឡូងបារាំងក៏ជាមធ្យោបាយដោះស្រាយបញ្ហាថង់ភ្នែកយ៉ាងមានប្រសិទ្ធិភាពផងដែរ។ ដំឡូងបារាំងមិនត្រឹមតែជួយក្នុងការកាត់បន្ថយនៅក្រោមថង់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយរង្វង់ភ្នែកខ្មៅផងដែរ។ វិធីសាស្រ្តអនុវត្តគឺថា អ្នកគួរហាន់ដំឡូងបារាំងជាបន្ទះៗរួចហើយយកទៅទុកក្នុងទូរទឹកកក នៅពេលដំឡូងរាងត្រជាក់អ្នកអាចបិតនៅលើភ្នែករយ:ពេល១៥នាទី។

៦ តែ​បៃតង

មនុស្សភាគច្រើនផឹកតែបៃតងដើម្បីសម្រកទំងន់ ប៉ុន្តែអត្ថប្រយោជន៍មួយផ្សេងទៀតដែលមានអ្នកមិនដឹងគឺថាវាអាចជួយកាត់បន្ថយការហើមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដូចនេះអ្នកគួររក្សាកាកថង់តែបៃតង ស្អំនៅលើភ្នែកជារៀងរាល់ថ្ងៃរយ:ពេល១៥នាទី។ បន្ថែមពីនេះអ្នកក៏អាចលាយម្សៅតែបៃតងជាមួយទឹកបានផងដែរ។

៧ ស៊ុតពណ៌ស

ស៊ុតពណ៌សក៏ជួយកាត់បន្ថយថង់ភ្នែកហើមដោយធម្មជាតិ និងជួយបន្តឹងស្អែកមុខយ៉ាងមានប្រសិទ្ធភាព។អ្នកគួរលាងសំអាតមុខមុនពេលលាបស៊ុតព័ណ៌សនៅលើមុខរយ:ពេល ៣០នាទី បន្ទាប់លាងទឹកក្តៅឧណ្ណៗចេញ៕

 

ប្រភព: bornrealist