[វីដេអូ] # Ep.38 បន្លែឬផ្លែឈើទាំងនេះជួយដល់សុខភាពពោះវៀន

ការចាប់ផ្តើមដោយញ៉ាំអាហារដែលត្រឹមត្រូវអាចជួសជុលនិងពង្រឹងស្រទាប់ការពារពោះវៀនរបស់អ្នក។នៅក្នុងខ្លួនរបស់មនុស្សពោរពេញទៅដោយបាក់តេរីទាំងល្អនិងអាក្រក់ ។

 
[វីដេអូ] #  Ep.38 បន្លែឬផ្លែឈើទាំងនេះជួយដល់សុខភាពពោះវៀន

១​​ ស្ពៃក្តោប

ស្ពៃក្តោបផ្តល់ឱ្យរាងកាយនូវបាក់តេរីល្អៗជាច្រើន។

ស្ពៃក្តោបមានជាតិសរសៃខ្ពស់ដែលជួយទៅដល់ការហើមពោះ ការរំលាយអាហារ ដោយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ។ ចំពោះស្ពៃក្តោបអ្នកគួរជ្រើសរើសស្ពៃក្តោបស្រស់ ជាជាងញុំាស្ពៃក្តោបកំប៉ុង។

២ ស្ពៃខ្មៅ

ស្ពៃខ្មៅមានផ្ទុកនូវកម្រិតជាតិសរសៃខ្ពស់ដែលជួយចិញ្ចឹមដល់បាត់តេរីល្អៗជាច្រើន។​ លើសពីនេះស្ពៃខ្មៅមានផ្ទុកវីតាមីន B ខ្ពស់និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងនឹងការរលាកផងដែរ។

៣ ផ្លែម្នាស់

ផ្លែម្នាស់មានផ្ទុកនូវអង់ស៊ីមមួយដែលមានឈ្មោះថា Bromelain ដែលជំនួយទៅដល់ការរំលាយអាហារជួយបំបែកប្រូតេអ៊ីនពីម៉ូលេគុលអាហារធំៗ ឲ្យទៅជាម៉ូលេគុលតូចៗ។

ខ្ទឹមបារាំង

ខ្ទឹមបារាំងគឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹម prebiotics និងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងការបំផ្លាញរ៉ាឌីកាល់សេរីនៅក្នុងខ្លួន។ បន្ថែមពីនេះខ្ទឹមបារាំងក៏មានផ្ទុកនូវសារធាតុក្រូមីញ៉ូម ដែលជួយបង្កើនការផលិតអាំងស៊ុយលីន និងវីតាមីន​ C ដែលជួយការពារប្រព័ន្ធភាពស៊ាំវយ៉ាងច្រើន។

៥ ខ្ទឹមស

ខ្ទឹមសផ្ទុកនូវសារធាតុចិញ្ចឹម prebiotic ដ៏ល្អដែលមាននៅក្នុងអាហារព្រមជាមួយគ្នានេះ ខ្ទឹមសក៏មានផ្ទុកអាំងស៊ុយលីនខ្ពស់ដែលជួយជម្រុញឱ្យមានបាក់តេរីល្អ ៗ នៅក្នុងពោះវៀន។

អ្វីដែលនឹកស្មានមិនដល់គឺខ្ទឹមសផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន រួមមានសារធាតុម៉ង់ហ្គាណែសវីតាមីន B6 សេលេញ៉ូមនិងសមាសធាតុសកម្មជាច្រើនទៀត។ តាមការសិក្សាបង្ហាញថា នៅពេលដែលញុំាខ្ទឹមស ៤កំពឹងជារៀងរាល់ថ្ងៃជួយកាត់បន្ថយសម្ពាធឈាមបានផងដែរ៕

 

 

ប្រភព: healthline ដោយ: ជា បញ្ញា