[វីដេអូ] # Ep.47 រោគសញ្ញាខ្លះៗដែលស្តែងចេញពេលមានគភ៌

ការយល់ដឹងអំពីអាការ:សុខភាពនៅពេលមានគភ៌គឺមានសារ:សំខាន់សំរាប់ស្រ្តីមានគភ៌ និងទារក ។ទន្ទឹមនឹងនោះការចេះតាមដានសុខភាពជាប្រចាំនៅពេលដែលមានបម្រែបម្រួលរាងកាយក៏សំខាន់ខ្លាំងណាស់ដែរ ពីព្រោះសម្គាល់ឃើញថាមានរោគសញ្ញាចំនួនអាចលេចចេញឡើងជាច្រើនសប្តាហ៍ក្រោយពេលដែលកម្រិតអ័រម៉ូនរបស់អ្នកផ្លាស់ប្តូរ។ដូចនេះយើងសូមបង្ហាញអំពីរោគសញ្ញាទាំងនោះមានដូចជា:

 
[វីដេអូ] # Ep.47 រោគសញ្ញាខ្លះៗដែលស្តែងចេញពេលមានគភ៌

សូមចុច join link Telegram https://t.me/cngtvcambodia

១ ស្លេកស្លាំង

នៅពេលមានផ្ទៃពោះ ស្រ្តីភាគច្រើនស្លេកស្លាំងដែលបណ្តាលអោយមានរោគសញ្ញាដូចជាឈឺក្បាល និងវិលមុខ។រោគសញ្ញាទាំងនេះអាចនាំឱ្យទារកកើតមិនគ្រប់ខែនិងមានទម្ងន់ទាប។ ចំពោះអាការ​:ឈឺក្បាលគឺកើតឡើងជារឿងធម្មតានៅពេលដែលមានផ្ទៃពោះលើកដំបូង។អាការ:នេះកើតឡើងបណ្តាលមកពីការប្រែប្រួលកម្រិតអ័រម៉ូននិងការកើនឡើងបរិមាណឈាម។ដូចច្នេះអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកនៅតែបន្តឈឺខ្លាំងរយ:ពេលយូរ។

២ ឈឺពោះធ្លាក់ឈាម

ស្ត្រីខ្លះអាចមានឈាមរដូវស្រាលៗ និងមានអាការៈឈឺពោះពេលមានផ្ទៃពោះ។ ការហូរឈាមនេះភាគច្រើនជាលទ្ធផលនៃការផ្សាំ កើតឡើងពីមួយទៅពីរសប្តាហ៍បន្ទាប់ពីការបង្កកំណើត ហើយអាចបង្កមកពីការរលាកឬការឆ្លងមេរោគ ប៉ុន្តែការហូរឈាមខ្លាំងក៏អាចជាសញ្ញាហានិភ័យនៃការរលូតគភ៌ផងដែរ។ សូមតាមដានសុខភាពឲ្យបានទៀងទាត់និងប្រញាប់ទៅពិភ្សាជាមួយគ្រូពេទ្យភ្លាមៗ។

៣ ឡើង​ទម្ងន់

ការឡើងទម្ងន់នៅពេលដំបូងនៅរយ:ពេល២-៣ខែអាចឡើងចន្លោះពី ០.៤៥គីឡូក្រាមទៅ ១.៨១គីឡូក្រាមហើយចំពោះការឡើងទម្ងន់នេះគឺគួរឱ្យកត់សម្គាល់នៅដើមត្រីមាសទី ២ នៅពេលមានគភ៌។

៤ ជំងឺលើសឈាម

ជំងឺលើសឈាមពេលខ្លះអាចកើតឡើងនៅពេលមានផ្ទៃពោះ។ចំពោះកត្តាមួយចំនួនដែលអាចបណ្តាលឲ្យកើតជំងឺលើសឈាមគឺអាចបណ្តាលមកពី ការលើសទំងន់ ការជក់បារី ឬមានប្រវត្តិគ្រួសារដែលកើតជំងឺលើសឈាម ។

៥ ទល់លាមក

ការផ្លាស់ប្តូរអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះដំបូងអាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកថយចុះ។ ជាលទ្ធផលអាចបណ្តាលឲ្យអ្នកទល់លាមក។

៦ ឈឺខ្នង

ឈឺខ្នងកើតឡើងនៅពេលអ័រម៉ូនកើនឡើងទំងន់និងការរីកលូតលាស់នៃគភ៌ជាហេតុធ្វើឲ្យស្រ្តីមានពោះឈឺខ្នងនៅពេលមានទម្ងន់។

៧ ជំងឺធ្លាក់ទឹកចិត្ត                        

ជំងឺធ្លាក់ទឹកចិត្តមានអាចកើតឡើងពី១៤%ទៅ២៣%ចំពោះស្រ្តីមានផ្ទៃពោះអំឡុងពេលដែលមានគភ៌។មូលហេតុគឺបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន និងអារម្មណ៍មានការប្រែម្រូលមានដូចជា មានការតានតឹងច្រើន ស្រ្តេស មួលម៉ៅជាហេតុធ្វើឲ្យគេងមិនលក់ និងប៉ះពាល់ទៅដល់សុខភាពមាតានិងទារក។ដើម្បីជៀសវាងពីបញ្ហានេះអ្នកគួរគេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ញុំាអាហារដែលមានតុល្យភាព និងព្យាយាមធ្វើអារម្មណ៏ឲ្យសប្បាយចិត្ត។

៨ រាងកាយប្រែប្រួល

រាងកាយប្រែប្រួលមានដូចជា ឡើងមុន សុដន់ ទម្ងន់ ស្បែកមានការប្រែប្រួលទៅតាមរាងកាយ។ដោយសារតែការកើនឡើងអ័រម៉ូនអ៊ឹស្ត្រូសែនស្ត្រីជាច្រើនជួបប្រទះការកើតមុននៅពេលមានផ្ទៃពោះដំបូង។ អ័រម៉ូនទាំងនេះអាចធ្វើអោយស្បែករបស់អ្នកមានជាតិប្រេងដែលអាចធ្វើអោយស្ទះដល់រន្ធញើស។ ការកើតមុនជាធម្មតាមានលក្ខណៈបណ្តោះអាសន្ន។ចំណែកឯការក្អួតចង្អោលគឺជាអាការ:ដែលបង្ហាញថាអ្នកចាញ់កូន បណ្តាលមកពីការកើនឡើងនូវអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ ហើយរោគសញ្ញានេះលេចរូបរាងមកនៅរយ:ពេល៤ខែដំបូងនៃការមានគភ៌៕

 

ប្រភព: healthline ដោយ: ជា បញ្ញា