[វីដេអូ] # Ep.55 តើអាហារប្រភេទណាខ្លះដែលបង្កឲ្យមានជំងឺមហារីក?

ជំងឺមហារីកគឺជាជំងឺដ៏កាចសាហាវដែលបង្កឲ្យមានការស្លាប់នៅទូទាំងពិភពលោក។យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថារបៀបនៃការរស់ និងចំណីអាហារក៏អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីបានប្រមាណ ៣០-៥០% ហើយក៏អាចធ្វើឲ្យកើនឡើងជំងឺមហារីកបានផងដែរ។ លើសពីនេះទៅទៀតអាហារូបត្ថម្ភបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលនិងទប់ទល់ទៅនឹងជំងឺមហារីក។ ដូចនេះយើងសូមចែករំលែកអាហារណាដែលបង្កឲ្យកើតជំងឺមហារីកមានដូចជា

 
[វីដេអូ] # Ep.55 តើអាហារប្រភេទណាខ្លះដែលបង្កឲ្យមានជំងឺមហារីក?

១ ជាតិស្ករខ្ពស់

យោងតាមការស្រាវជ្រាវបានរកឃើញថា អាហារកែច្នៃដែលមានជាតិស្ករខ្ពស់ មានជាតិសរសៃនិងសារធាតុចិញ្ចឹមទាបក៏អាចធ្វើឲ្យមានហានិភ័យខ្ពស់នៃជំងឺមហារីកមានដូចជា មហារីកសុដន់ មហារីកក្រពះ និងមហារីកពោះវៀនធំ។កាលណាកម្រិតគ្លុយកូសខ្ពស់អាចបណ្តាលអោយមានការរលាកនៅក្នុងខ្លួន រយៈពេលវែង បង្កឲ្យមានការរីកសាយកោសិកាមិនធម្មតាជាច្រើនដែលអាចបង្កឲ្យមានជំងឺមហារីក។ ដើម្បីបញ្ចៀសបញ្ហានេះអ្នកគួរកាត់បន្ថយការញុំាអាហារកែច្នៃដែលមានជាតិផ្អែមខ្ពស់។

២ សាច់កែច្នៃ

យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានឲ្យដឹងថាសាច់ដែលកែច្នៃ ឬសាច់ក្រហម ក៏អាចមានសារធាតុបង្កឲ្យមានជំងឺមហារីក ជាពិសេសមហារីកពោះវៀនធំ។ សាច់កែច្នៃសំដៅទៅលើសាច់ដែលត្រូវបានគេទុករយ:ពេលយូរដោយរក្សារសជាតិ ឬគុណភាព។ ហានិភ័យនៃការកើតមានជំងឺមហារីកពោះវៀតធំមាន ២០-៥០% ចំពោះអ្នកដែលចូលចិត្តញុំាសាច់ដែលកែច្នៃច្រើន នេះបើប្រៀបធៀបទៅលើអ្នកដែលញុំាសាច់ប្រភេទនេះតិចតួច ឬមិនញុំា។

៣ អាហារខ្លោច

ការចម្អិនអាហារនៅសីតុណ្ហភាពជ្រុលដូចជា ការដុត កាអាំង ការចៀនសាច់ឲ្យខ្លោចក៏អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព ដែលរួមចំណែកដល់ការរលាកនិងការវិវត្តទៅជាជំងឺមហារីកនិងជំងឺផ្សេងៗទៀត​​។ អាហារមួយចំនួនស អាហារសាច់សត្វដែលមានជាតិខ្លាញ់និងប្រូតេអ៊ីនខ្ពស់ អាហារកែច្នៃភាគច្រើនមានសមាសធាតុបង្កគ្រោះថ្នាក់ នៅពេលចម្អិនឲ្យខ្លោច។ អាហារទាំងនោះមានដូចជា cheeses, សាច់ក្រហម, ស៊ុតចៀន, ប៊ឺ,  ប្រេងជាដើម។ ដូចនេះអ្នកមិនគួរញុំាអាហារណាដែលខ្លោចនោះទេ។

៤ ទឹកដោះគោ

ការទទួលទានទឹកដោះគោច្រើនពេក ក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ។ ដោយសារតែមានទ្រឹស្តីជាច្រើនបានរកឃើញថា ការកើនឡើងនៃជាតិកាល់ស្យូមខ្ពស់ អាំងស៊ុយលីន អរម៉ូនអ៊ឹស្ត្រូសែន ជាហេតុធ្វើឲ្យមានមហារីកក្រពេញប្រូស្តាត។ ចំណែកជាតិស្ករដែលមាននៅក្នុងទឹកដោះគោក៏អាចធ្វើឲ្យមានហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។ ដូចច្នេះអ្នកគួរញុំាទឹកដោះគោទៅតាមបរិមាណឲ្យបានសមរម្យ។

៥ ការលើសទម្ងន់

ក្រៅពីការជក់បារីនិងការឆ្លងមេរោគ ការលើសទម្ងន់ក៏ជាកត្តាហានិភ័យធំបំផុត សម្រាប់ជំងឺមហារីកនូវទូទាំងពិភពលោក។ ប្រភេទនៃមហារីកទាំងនោះមានដូចជា មហារីកពោះវៀនធំ លំពែង សុដន់និងតំរងនោម​។ នៅសហរដ្ឋអាមេរិកគេប៉ាន់ស្មានថាបញ្ហាទំងន់មាន ១៤% ទៅ ២០% នៃការស្លាប់ដោយសារជំងឺមហារីកទាំងចំពោះបុរសនិងស្ត្រី។

ការធាត់អាចបង្កើនហានិភ័យជំងឺមហារីកតាមវិធីបីយ៉ាងគឺ៖

-ជាតិខ្លាញ់ក្នុងខ្លួនលើសអាចបណ្តាលឱ្យមានអាំងស៊ុយលីនជាលទ្ធផលកោសិការបស់អ្នកមិនអាចទទួលយកជាតិគ្លុយកូសឱ្យបានត្រឹមត្រូវ។

-ការធាត់មានទំនោរទៅរកកម្រិតខ្ពស់នៃការរលាក

-កោសិកាខ្លាញ់រួមចំណែកដល់ការបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែនដែលបង្កើនហានិភ័យនៃជំងឺមហារីកសុដន់និងមហារីកក្រពេញអូវែចំពោះស្ត្រីក្រោយអស់រដូវ ៕

សូមចុច join link Telegram https://t.me/cngtvcambodia

ប្រភព: healthline​ ដោយ: ជា បញ្ញា