ក្រៅពីផ្លែក្រូច តើនៅមានបន្លែ ឬផ្លែឈើអ្វីខ្លះដែលមានផ្ទុកវីតាមីនC?

វីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលរាងកាយត្រូវការ។ វីតាមីននេះអាចជួយឲ្យរាងកាយបង្កើតកោសិកាឡើងវិញ ជួយដល់ ប្រព័ន្ធភាពស៊ាំ និងជួយឲ្យរាងកាយក្នុងការស្រូបយកជាតិដែក។

 
ក្រៅពីផ្លែក្រូច តើនៅមានបន្លែ ឬផ្លែឈើអ្វីខ្លះដែលមានផ្ទុកវីតាមីនC?
ក្រៅពីផ្លែក្រូច តើនៅមានបន្លែ ឬផ្លែឈើអ្វីខ្លះដែលមានផ្ទុកវីតាមីនC?
ក្រៅពីផ្លែក្រូច តើនៅមានបន្លែ ឬផ្លែឈើអ្វីខ្លះដែលមានផ្ទុកវីតាមីនC?

 

មនុស្ស​ភាគ​ច្រើន​បានដឹង​ហើយ​ថា​ ផ្លែក្រូច​សំបូរ​ទៅដោយ​វីតាមីន C ទន្ទឹមនឹងនេះក៏មានបន្លែ ឬ​ផ្លែឈើ​ផ្សេងៗ​ទៀត​ជាច្រើនដែលមានផ្ទុកវីតាមីន C មានដូចជា:

១. ម្ទេស ៩០ក្រាម​មាន​វីតាមីន C ១០៧,៨មីល្លិក្រាម។ អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Buffalo បាន​រក​ឃើញ​ទៀត​ថា​សារធាតុ capsaicin ដែល​ផ្តល់​ជាតិ​ហឹរ​ដល់​ម្ទេស​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​នៅ​សន្លាក់ និង​សាច់ដុំ។

 

២. ម្ទេសប្លោក​ពណ៌​ក្រហម ហាន់​រួច ១៧៥ ក្រាម មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច​បីដង​​ស្មើ​នឹង​ ១៩០មីល្លិក្រាម ហើយ​ម្ទេស​ប្លោក​នេះ​ក៏​សំបូរ​ដោយ​វីតាមីន A ដែល​ជួយ​ដល់​ភ្នែកផងដែរ។

 

៣. ម្ទេសប្លោក​បៃតង ហាន់​រួច ១៧៥ក្រាម ​មាន​វីតាមីន C ១២០មីល្លិក្រាម​ដែល​តិច​ជាង​ម្ទេសប្លោក​ក្រហម តែម្ទេសប្លោក​បៃតង​ផ្ដល់​វីតាមីន C ២០០%​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ហើយ​ក៏​សំបូរ​ដោយ​ជាតិសរសៃ​ផងដែរ។

 

 

៤. ផ្កាខាត់ណា​ខៀវ ផ្ដល់​វីតាមីន C ១៣២មីល្លិក្រាម រួម​ជាមួយ​នឹង​ជាតិសរសៃ។ បន្លែ​នេះ​ក៏​មាន​កាឡូរី​ទាប​ដែរ។ ការសិក្សា​បាន​បង្ហាញ​ថា​ផ្កាខាត់ណា​ខៀវ​អាច​ការពារ​ពី​ជំងឺ​មហារីក។

 

៥.ផ្កាខាត់ណា តូច​មួយ​មាន​វីតាមីន C ១២៧,៧មីល្លិក្រាម ជាតិសរសៃ ៥ក្រាម និង​ប្រូតេអ៊ីន ៥ក្រាម។ យើងអាច​ញ៉ាំ​ឆៅ ចំហុយ ឬ​ចម្អិន​ជាមួយ​ប្រេងអូលីវ​ក៏បាន។

 

៦. ដំឡូងបារាំង​ ដុត​មួយ​មាន​វីតាមីន C ប្រហែល ​២០មីល្លិក្រាម។ ដំឡូងបារាំង​ក៏​ជា​ប្រភព​នៃ​ប៉ូតាស្យូម និង​ជាតិសរសៃ។ ជំនួស​ឲ្យ​យក​ទៅ​បំពង​ គួរ​យក​ទៅ​ដុត​ជាមួយ​ប្រេង​អូលីវវិញប្រសើរជាង។

 

 

 

៧. ផ្លែ​ល្ហុង មួយ​​ប្រហែល​​ ១៤៥ក្រាម​ផ្តល់​វីតាមីន C ប្រហែល ​៩០​មីល្លិក្រាម។ ក្រៅ​ពី​វីតាមីន C​ វាក៏​សំបូរទៅ​ដោយ ​carotene flavonoid វីតាមីន B Folate ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ជាតិសរសៃ​ដែល​ធ្វើ​មាន​ប្រយោជន៍​​ដល់​បេះដូង និង​អាច​ការពារ​ជំងឺ​មហារីក​ពោះវៀនធំ​។

 

៨. ផ្លែ​ស្ត្របឺរី ប្រហែល ១៤៤ក្រាម​មាន​វីតាមីន C ៨៤,៧មីល្លិក្រាម ហើយ​ក៏​មាន​សារធាតុផ្សេងៗ​ដូចជា​ Folate ដែល​ជួយ​ដល់​បេះដូង។ ផលប្រយោជន៍​មួយ​ទៀត​គឺ​អាច​ជួយ​ធ្វើឲ្យ​ធ្មេញ​ស​តាម​បែប​ធម្មជាតិ។

 

 

៩. ផ្លែម្នាស់ ១៦៥ក្រាម​ផ្តល់​វីតាមីន C ៧៨,៩មីល្លិក្រាម ហើយ​ផ្លែ​ម្នាស់​មាន​អង់ស៊ីម bromelain ដែល​ជួយ​បំបែក​អាហារ និង​កាត់បន្ថយ​អាការៈហើមពោះ។ លើសពីនេះទៀត bromelain ជា​សារធាតុ​ប្រឆាំង​ការ​រលាក​យ៉ាងល្អ​ដែល​អាច​ជួយ​ដល់​រាងកាយ​ក្រោយ​ពេល​ហាត់ប្រាណ។

 

 

១០. ផ្លែស្វាយ មួយ​ផ្លែ​មាន​វីតាមីន C ១២២,៣មីល្លីក្រាម ហើយ​ក៏​សំបូរ​វីតាមីន A ផងដែរ។ វីតាមីន A​ ក៏​ដូចវីតាមីន C ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​ជួយ​ដល់​ភ្នែក។

 

១១. ផ្លែគីវី ពីរ​ផ្លែ​ផ្តល់​វីតាមីន C ១៣៧,២មីល្លិក្រាម។ ផ្លែ​នេះ​ក៏​ជា​ប្រភព​នៃ​ប៉ូតាស្យូម និង​ស្ពាន់ផងដែរ។

 

ប្រភព៖hellokrupet ដោយ៖ ជា​ បញ្ញា