[វីដេអូ] # Ep.54 បន្លែឬផ្លែឈើទាំងនេះជួយបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ

ប្រព័ន្ធភាពសុំានៅខ្លួនគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងរាងកាយ។ហេតុនេះហើយបានជានៅខ្លួនយើងត្រូវការសារធាតុចិញ្ចឹម វីតាមីន ជាតិដែកនិងសារធាតុផ្សេងៗដើម្បីឲ្យរាងកាយមានថាមពលប្រឆាំងវីរុសឬបាក់តេរី។

 
[វីដេអូ] # Ep.54 បន្លែឬផ្លែឈើទាំងនេះជួយបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ

ដូច្នេះអ្នកគួរតែស្វែងរក បន្លែឬ ផ្លែឈើណាដែលសំបូរទៅដោយសារធាតុចិញ្ចឹមដើម្បីជួយបង្កើនភាពសុំានៅក្នុងរាងកាយ និងជារបាំងទប់ទល់នឹងវីរុសឬបាត់តេរី ។ដូចនេះយើងសូមចែករំលែកនៅផ្លែឈើទាំងនេះមានដូចជា

 

១ ផ្លែការ៉ុត

ការ៉ុតអាចជាផ្លែឈើ ឬក៏បន្លែ ទឹកការ៉ុតគឺជួយការពារខ្លួនអ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងនូវជំងឺផ្សេងៗ។ ការ៉ុតមានផ្ទុកទៅដោយវីតាមីន A ដែលមានសារ:សំខាន់ណាស់ចំពោះរាងកាយដែលត្រូវការប្រព័ន្ធភាពសុំា។ការ៉ុតជាសារធាតុប្រឆាំងនិងអុកស៊ីតកម្មបេតាការ៉ទីន។ លើសពីនេះការ៉ុតក៏មានផ្ទុកវីតាមីន B6 ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរីកសាយកោសិកាភាពសុំានិងផលិតអតិសុខុមប្រាណ។

២ ខាត់ណា

ខាត់ណា គឺបន្លែដែលសំបូរទៅដោយសារធាតុចិញ្ចឹម មានពណ៌បៃតងដែលមានផ្ទុកវីតាមីន A។យោងតាមការស្រាវជ្រាវមួយចំនួនបានអោយដឹងថា ខាត់ណាមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាកផងដែរ។ បន្ថែមពីនេះអ្នកក៏អាចយកខាត់ណាកិនជាទឹកផ្លែឈើបានផងដែរ។

៣​ ផ្លែស្ត្រប៊ឺរីនិងផ្លែស្វាយ

កិន​ផ្លែស្ត្រប៊ឺរីនិងស្វាយលាយបញ្ជូលគ្នាគឹទទួលបានសារធាតុចិញ្ចឹមជាច្រើន។វីតាមីន E ពីស្វាយ បន្ថែមគុណប្រយោជន៍ប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយបង្កើនប្រព័ន្ធភាពស៊ាំជាពិសេសនៅវ័យចំណាស់។សូមជម្រាបថា ស្វាយមានកាឡូរីទាបប៉ុន្តែពោរពេញទៅដោយសារធាតុចិញ្ចឹម មានផ្ទុកវីតាមីន C B6 B5 ប៉ូតាស្យូម ​ម៉ង់ហ្គាណែស និងសារធាតុផ្សេងៗទៀត។

៤ ផ្លែឪឡឹក

ជាតិទឹកភាគច្រើនមាននៅក្នុងផ្លែឈើឧទាហរណ៍ដូចជាផ្លែឪឡឹក។ ផ្លែឪឡឹកសំបូរទៅដោយវីតាមីន C ម៉ាញ៉េស្យូម និង A(ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក) ហើយ ក៏អាចជួយបំបាត់ការឈឺសាច់ដុំផងដែរ។ការឈឺសាច់ដុំគឺជារោគសញ្ញាទូទៅនៃជំងឺផ្តាសាយជាពិសេសចំពោះមនុស្សវ័យចំណាស់។អ្វីដែលពិសេសនោះអ្នកក៏អាចកិនផ្លែឪឡឹកជាមួយផ្លែឈើផ្សេងៗទៀត ដើម្បីបង្កើនរសជាតិ។

៥ គ្រាប់ល្ពៅ

គ្រាប់ល្ពៅគឺជាប្រភពដ៏អស្ចារ្យនៃជាតិស័ង្កសី ម៉ង់ហ្គាណែស ម៉ាញ៉េស្យូម​ និងប៉ូតាស្យូម។ ស័ង្កសីគឺជាគ្រឿងផ្សំធម្មតាមានក្នុងឱសថ ដែលមានឥទ្ធិពលវិជ្ជមានជួយដល់ការរលាកនិងប្រព័ន្ធភាពស៊ាំ។

បន្ថែមពីការញុំាគ្រាប់ល្ពៅអ្នកក៏អាចកិនគ្រាប់ល្ពៅជាភេសជ្ជះបានផងដែរ៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព: healthline ដោយ: ជា បញ្ញា