[វីដេអូ] #Ep.128 ប្រធានបទ៖ វិធីសាស្រ្តទាំង ៦ជួយឲ្យឆ្អឹងមានសុខភាពល្អ
នៅវ័យកុមារភាព វ័យជំទង់ និងពេលពេញ គឺជាវ័យដែលកំពុងតែលូតលាស់មិនថា រូបរាងកាយ សូម្បីតែប្រាជ្ញាស្មាតីក៍មានការវិវត្តន៍តាមវ័យផងដែរ។ នៅក្នុងនោះសារធាតុរ៉ែមានសារ:សំខាន់សំរាប់សុខភាពឆ្អឹង ។ ផ្ទុយទៅវិញប្រសិនប្រសិនបើរាងកាយអ្នកកង្វះសារធាតុចញ្ចឹម នឹងធ្វើឲ្យឆ្អឹងងាយពុកផុស និងមិនមានសុខភាពល្អ។ ដូចនេះយើងសូមចែករំលែកវិធីសាស្រ្តដែលជួយឲ្យឆ្អឹងឲ្យមានសុខភាពល្អរួមមាន៖
1. ញ៉ាំបន្លែឱ្យបានច្រើន
បន្លែគឺល្អសម្រាប់សុខភាពឆ្អឹង និងសុខភាពស្បែក។ បន្លែជាប្រភពដ៏ល្អនៃវីតាមីនជាច្រើន ដែលជំរុញការផលិតកោសិកាបង្កើតឆ្អឹង។ លើសពីនេះទៀត ការសិក្សាមួយចំនួនបានបង្ហាញថា ឥទ្ធិពលប្រឆាំងអុកស៊ីតកម្មរបស់វីតាមីន C អាចការពារកោសិកាឆ្អឹងពីការខូចខាត។ ការទទួលទានបន្លែបៃតង និងលឿងច្រើនជួយ បង្កើនសារធាតុរ៉ែឆ្អឹងក្នុងវ័យកុមារ និងការថែរក្សាម៉ាសឆ្អឹងចំពោះមនុស្សវ័យជំទង់ ។
2. លំហាត់ប្រាណ
ការហាត់ប្រាណជួយបង្កើនការបង្កើតឆ្អឹងកំឡុងពេលលូតលាស់ឆ្អឹង និងការពារសុខភាពឆ្អឹងចំពោះមនុស្សចាស់ រួមទាំងអ្នកដែលមានដង់ស៊ីតេឆ្អឹងទាបផងដែរ។
3. ទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់
ការទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ឆ្អឹង ។ ប្រហែល 50% នៃឆ្អឹងត្រូវបានបង្កើតចេញពីប្រូតេអ៊ីន។ ការទទួលទានប្រូតេអ៊ីនតិចអាចនាំឱ្យបាត់បង់ឆ្អឹងខណៈដែលការទទួលទានប្រូតេអ៊ីនខ្ពស់អាចជួយ ការពារសុខភាពឆ្អឹងអំឡុងពេលមានវ័យចំណាស់និងស្រកទម្ងន់។
4. ញ៉ាំអាហារដែលសំបូរជាតិកាល់ស្យូម
កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់ដែលមាននៅក្នុងឆ្អឹង។ ដើម្បីការពារសុខភាពឆ្អឹងអ្នកគួរញុំាអាហារ ដែលមានជាតិកាល់ស្បូមជារៀងរាល់ថ្ងៃ ដោយសារតែកោសិកាឆ្អឹងចាស់ត្រូវបានផ្លាស់ប្តូរ និងជំនួសដោយកោសិកាថ្មី។
5. ទទួលបានវីតាមីន D និងវីតាមីន K ច្រើន
ការទទួលបានបរិមាណវីតាមីន D និង K2 គ្រប់គ្រាន់ពីអាហារ ឬអាហារបំប៉នអាចជួយការពារសុខភាពឆ្អឹង។ វីតាមីន D មានតួនាទីជាច្រើនក្នុងសុខភាពឆ្អឹង រួមទាំងជួយរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមផងដែរ។
6. ជៀសវាងរបបអាហារដែលមានកាឡូរីទាបបំផុត
របបអាហារដែលផ្តល់កាឡូរីតិចពេក រកឃើញថាអាចកាត់បន្ថយដង់ស៊ីតេឆ្អឹង។ ការទទួលទានរបបអាហារដែលមានតុល្យភាពយ៉ាងហោចណាស់ 1,200 កាឡូរីជារៀងរាល់ថ្ងៃ ដើម្បីការពារសុខភាពឆ្អឹង។
7. ការរក្សាលំនឹងទម្ងន់
ស្គមពេក ឬធាត់ពេក អាចប៉ះពាល់ដល់សុខភាពឆ្អឹង។ ជាងនេះទៅទៀត ការរក្សាទម្ងន់ អាចជួយរក្សាដង់ស៊ីតេឆ្អឹង។ បន្ថែមពីលើការទទួលទានអាហារដែលមានជីវជាតិសារធាតុចិញ្ចឹម ជួយរក្សាទម្ងន់ឲ្យមានសុខភាពល្អអាចជួយទ្រទ្រង់សុខភាពឆ្អឹង។
8. បញ្ចូលអាហារដែលមានជាតិម៉ាញ៉េស្យូម និងស័ង្កសី
ម៉ាញ៉េស្យូម និងស័ង្កសីដើរតួនាទីយ៉ាងសំខាន់ជួយបង្កើតបរិមាណឆ្អឹងខ្ពស់នៅក្នុងវ័យកុមារ និងរក្សាដង់ស៊ីតេឆ្អឹងអំឡុងពេលចាស់។
9. ទទួលទានអាហារសម្បូរខ្លាញ់អូមេហ្គា-៣
អាស៊ីតខ្លាញ់ Omega-3 រកឃើញនៅក្នុងខ្លាញ់ត្រី ជួយជំរុញការបង្កើតឆ្អឹងថ្មី និងការពារប្រឆាំងនឹងការបាត់បង់ឆ្អឹងចំពោះមនុស្សចាស់៕
សូមទស្សនាវីដេអូខាងក្រោម៖