[វីដេអូ] Ep. 126 ប្រធានបទ៖ តើមេរោគក្នុងក្រពះនិងឈឺក្រពះដូចគ្នាដែរឬទេ?
មេរោគក្នុងក្រពះ ជាជំងឺមួយដែលបង្កឡើងដោយជំងឺរលាកក្រពះ ដំបៅក្រពះហើយជំងឺទាំងនេះបង្កឡើងដោយមេរោគម្យ៉ាងដែលវាអាចសង្ងំរស់នៅហើយបង្កើតកូនបង្កើតចៅនៅក្នុងមជ្ឈដ្ឋានអាស៊ីតរបស់ក្រពះ។ ចំពោះជំងឺមេរោគក្នុងក្រពះខុសពីជំងឺឈឺក្រពះ។
ការឈឺក្រពះគឺជារោគសញ្ញាបន្តុំធំមួយដែលវាស្តែងចេញមកពីបញ្ហាជំងឺផ្សេងនៅក្នុងក្រពះ មានន័យពាក្យថាឈឺក្រពះមួយគឺវាក្តោបនៅមូលហេតុជំងឺផ្សេងៗនៅក្នុងក្រពះជាច្រើន ។ អញ្ចឹងដើម្បីអោយយើងដឹងច្បាស់ថាយើងឈឺក្រពះបណ្តាលមកពីអ្វី គឺត្រូវពិនិត្យមើលអោយច្បាស់ដើម្បីស្វែងរកគឺត្រូវធ្វើការ ឆ្លុះអេកូ អ្វីដែរសំខាន់នោះគឺឆ្លុះក្រពះមើលតែម្តងងាយស្រួលរកទីតាំងដែលមានបញ្ហា តាំងពីបំពង់អាហារ រហូតដល់ក្រពះ រហូតដល់គល់ពោះវៀនតូចផងដែរ។
+រោគសញ្ញា
ទាក់ទងជាមួយរោគសញ្ញានៃជំងឺក្រពះដែលបណ្តាលមកពីមេរោគក្រពះ គឺមានរោគសញ្ញាដូចគ្នានឹងសញ្ញានែជំងឺក្រពះដែលបណ្តាលមកពីមូលហេតុផ្សេងៗទៀតដែលធ្វើអោយមានរលាកក្រពះ ដំបៅក្រពះផងដែរ គឺអាចមានការចុកច្អុលនៅក្នុងក្រពះមុនពេលហូបបាយ ឬក្រោយពេលហូបបាយ ឬមានអារម្មណ៍ថាតឹងពោះឆាប់ឆ្អែត ប៉ុន្តែអាចធ្វើរោគវិនិច្ឆ័យដើម្បីអោយឃើញថាអ្នកជំងឺពិតជាមានបញ្ហាក្រពះ។
+ ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យតាមរយ:ការធ្វើតេស្តឈាម ឲ្យអ្នកជំងឺផ្លុំខ្យល់ ការតេស្តយកលាមក និងឆ្លុះមេរោគក្នុងក្រពះ។
+ការព្យាបាល
ការព្យាបាលជំងឺក្រពះដែលបណ្តាលមកពីមេរោគក្រពះនេះ ត្រូវបញ្ឈប់នៅសកម្មភាពរបស់មេរោគក្រពះ សម្លាប់វាហើយទប់ការវិវត្តនៃការរលាកក្រពះរុំារ៉ៃដោយមិនអោយវាវិវត្តរហូតទៅដល់មហារីកនៅក្រពះ និងប្រញាប់ជួបជាមួយអ្នកជំនាញដើម្បីពិគ្រោះចំពោះការព្យាបាលអោយបានត្រឹមត្រូវ។
+របៀបក្នុងការបង្ការ
សូមជម្រាបថាជំងឺមេរោគក្នុងក្រពះជាជំងឺឆ្លង ដូច្នេះសូមប្រុងប្រយ័ត្នតាមការរយ:ការហូបចុក គឺត្រូវប្រកាន់ភ្ជាប់នៅការរស់នៅស្អាត ហូបស្អាត មានអានាម័យអោយបានខ្ពស់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖