[វីដេអូ] Ep 84 ប្រធានបទ៖ ជំងឺក្រិនថ្លើម
ថ្លើមគឺជាសរីរាង្គក្រពេញនៅប្រព័ន្ធរំលាយអាហារដែលធំជាងគេនៅក្នុងពោះ ហើយវាមានតួរនាទីច្រើនប្រភេទណាស់បានន័យថាតួរនាទីរបស់វាធ្វើការបញ្ចេញទឹកប្រម៉ាត់ ជួយរំលាយអាហារ ជួយស្រូបបឺតយកចំណីអាហារ ជួយបន្សាបជាតិពលក្នុងចំណីអាហារធ្វើមេតាបូលិកបំបែក ផ្សំឬក៏កាត់ផ្ដាច់នៅចំណីអាហារដែលបឺតស្រូបទៅក្នុងឈាមហើយដើម្បីបំលែងវាឲ្យទៅជាអូលីហ្គោលអេលីម៉ង់។

ឧទាហរណ៍ដូចជាប្រូតេអ៊ីនគឺត្រូវកាត់ចេញជាអាស៊ីតអាមីណេតូចៗ ឬប្រូតេអ៊ីនទម្រង់តូចៗ ជាតិគ្លុយស៊ីតដែលជាចង្គោមម៉ូលេគុលគ្លុយស៊ីតធំៗ ដូចជា អាមីដុង ស្ករផ្សេងៗទៀតដែលមានទម្រង់ស្មុគស្មាញ វាកាត់ឲ្យទៅជាទម្រង់សាមញ្ញហើយយកទៅប្រើប្រាស់ជាថាមពលឬបំលែងស្តុកទុកជាដើម។
ទាក់ទងនឹងជាតិខ្លាញ់ក៏ត្រូវមានការស្រូបបឺតចេញពីពោះវៀនចូលទៅក្នុងសសៃឈាមហើយនាំចូលទៅ ក្នុងថ្លើម ហើយថ្លើមធ្វើការវិចខ្ចប់សារជាថ្មីដើម្បីបញ្ចូនជាតិខ្លាញ់ចូលទៅក្នុងចរន្តឈាមយកទៅប្រើប្រាស់តាមសរីរាង្គផ្សេងៗ។
នៅពេលថ្លើមរបស់យើងក្រិន គឺប្រព័ន្ធផ្សេងៗមានលក្ខណៈខូចអាចចាប់ផ្ដើមដំបូងវារលាកដោយសារតែយើងមានមេរោគថ្លើម។ មេរោគថ្លើមមានច្រើន មានថ្លើមប្រភេទA រហូតដល់ប្រភេទ F ប៉ុន្តែជួបញឹកញាប់ជាងគេគឺវីរុសរលាកថ្លើមប្រភេទ A B ឬ C។
ក្នុងចំណោមវីរុសរលាកថ្លើមទាំង៣ វីរុសរលាកថ្លើមប្រភេទ A ភាគច្រើនឆ្លង។ចំណែកមេរោគប្រភេទ B និង C គឺជាវីរុសរលាកថ្លើមដែលវាភាគច្រើនអាចមានវិវត្តទៅជារុំារ៉ៃដែលជួបញឹកញាប់ហើយអាចធ្វើឲ្យមានបញ្ហាក្រិនថ្លើម និងមហារីកថ្លើមផងដែរ។
សូមជម្រាបថាថ្នាំជាអាវុធមុខពីរ ដូចនេះគួរប្រុងប្រយ័ត្ន នឹងគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យមុនលេប។
ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើមគឺត្រូវធ្វើការវិភាគឲ្យច្បាស់លាស់ ចំពោះគ្រួពេទ្យត្រូវសួរពីមូលហេតុឲ្យច្បាស់លាស់របស់អ្នកជំងឺ ព្រោះអ្នកជំងឺអាចមានលឿងដែលគេហៅថាកើតលឿង អាចមានស្នាមជាំៗនៅលើទ្រូង ក្រចកឡើងស បាតដៃក្រហម គាត់អាចមានជំងឺទាចទឹក ហើមជើង នោមតិចជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖