[វីដេអូ] Ep.177 ប្រធានបទ៖អត្ថប្រយោជន៍ការធើ្វតេស្តឈាម

អត្ថប្រយោជន៍នៃការពិនិត្យសុខភាព ជាទូទៅប្រសិនបើយើងពិនិត្យច្រើនមុខ យើងនឹងទទួលបានព័ត៌មានអំពីសុខភាពច្រើន ចំណេញពេលវេលា ព្យាបាលជំងឺបានទាន់ពេល និងចំណាយថវិការតិចផងដែរ។

 
[វីដេអូ] Ep.177 ប្រធានបទ៖អត្ថប្រយោជន៍ការធើ្វតេស្តឈាម

អត្ថប្រយោជន៍នៃការពិនិត្យសុខភាព ជាទូទៅប្រសិនបើយើងពិនិត្យច្រើនមុខ យើងនឹងទទួលបានព័ត៌មានអំពីសុខភាពច្រើន ចំណេញពេលវេលា ព្យាបាលជំងឺបានទាន់ពេល និងចំណាយថវិការតិចផងដែរ។ ព័ត៌មាននៃការវិភាគឈាម នឹងធ្វើការបកប្រែប្រាប់ អំពីអការជំងឺរបស់យើង ថាតើយើងមានខ្វះ ឬក៏លើសសារធាតុអ្វីមួយដោយសារនៅក្នុងឈាមរបស់មនុស្សយើងមានសារធាតុគីមីជាច្រើនរាប់មិនអស់។

ការធ្វើតេស្តឈាមមានអត្ថប្រយោជន៍ជាច្រើនណាស់ដើម្បីឲ្យយើងបានដឹងអំពីជំងឺដូចជា

  • ជំងឺស្លេកស្លាំង
  • មុខងារថ្លើម
  • មុខងារតម្រងនោម
  • ជាតិស្ករ
  • ជាតិខ្លាញ់
  • អាស៊ីត
  • មុខងារឆ្អឹង វីតាមីន D
  • អ័រម៉ូនដូចជា ក្រពេញក អ័រម៉ូនភេទ
  • ជំងឺមហារីកមួយចំនួន

តើត្រូវត្រៀមខ្លួនបែបណាខ្លះ មុនពេលធ្វើការតេស្តពិនិត្យសុខភាព?

ជាទូទៅដើម្បីត្រៀមខ្លួនមុនពេលមកពិនិត្យសុខភាពអ្នកត្រូវអត់ទទួលទានអាហារចំនួន ៨ម៉ោង គិតចាប់ពីពេលយប់រហូតដល់ពេលព្រឹក ពិនិត្យសុខភាព។

ដូច្នេះយ៉ាងហោចមួយឆ្នាំម្តង អ្នកគួរពិនិត្យសុខភាពឲ្យបានម្តងដើម្បីបង្ការនិងតាមដានអំពីសុខភាពរបស់អ្នក៕