[វីដេអូ] Ep.176 ប្រធានបទ៖ការយល់ដឹងនិងផលវិបាកនៃជំងឺទឹកនោមផែ្អម

ជំងឺទឹកនោមផ្អែមកើតឡើងពីការកើនឡើងជាតិស្កររុំារ៉ៃនៅក្នុងឈាមដែលខ្លូមយើងមិនអាចយកនូវសារជាតិស្ករបម្លែងទៅជាថាមពលយកមកប្រើប្រាស់ប្រចាំថ្ងៃ។

 
[វីដេអូ] Ep.176  ប្រធានបទ៖ការយល់ដឹងនិងផលវិបាកនៃជំងឺទឹកនោមផែ្អម

អ្នកជំងឺទឹកនោមផ្អែមនៅវ័យក្មេង ភាគច្រើនរោគសញ្ញារបស់គាត់ស្តែងចេញដូចជា

  1. ញុំាច្រើន
  2. ស្រេកទឹកច្រើន
  3. នោមច្រើន
  4. ស្រកគីឡូខ្លាំង

ជំងឺទឹកនោមផ្អែមត្រូវបានបែងចែកជា ៣ប្រភេទគឺ

  1. ជំងឺទឹកនោមផ្អែមកើតលើកុមារនៅវ័យក្មេង
  2. ជំងឺទឹកនោមផ្អែមកើតនៅមនុស្សពេញវ័យអាយុលើសពី​ ៤០ឆ្នាំឡើងទៅ (តំណពូជ)
  3. ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ

ពីមុនជំងឺទឹកនោមផ្អែមកើតច្រើនចំពោះមនុស្សចាស់ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះនៅវ័យក្មេងក៏អាចប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានផងដែរ។

មូលហេតុ

  • កត្តាចម្បងដោយការអង្គុយច្រើនម៉ោងយូរពេក
  • កតា្តការរស់នៅស្រណុកស្រុកស្រួលមិនបានធ្វើលំហាត់ប្រាណ
  • កត្តាបរិភោគអាហារមិនបានត្រឹមត្រូវ
  • កត្តាប្រព័ន្ធរាងកាយមានបញ្ហាមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់

វិធីសាស្រ្តការពារ

  • ​​ការធើ្វតេស្តជាតិស្ករជាប្រចាំថ្ងៃ ងាយស្រួលក្នុងការពារ(៦០ទៅ១០០ ដើម្បីដឹងអំពីជំងឺទឹកនោមផែ្អម)
  • សូមកាត់បន្ថយការទទួលអាហារ Fast Foods
  • កាត់បន្ថយការទទួលទានអាហារប្រៃ ឫអាហារផ្អាប់
  • សូមទទួលទានអាហារខែ្មរ(សម្លរ កកូរ ប្រហើរ ….ដោយមានបនែ្លច្រើន)ព្រោះជាអាហារ

          សម្បូរជីវជាតិបនែ្លច្រើននិងល្អសម្រាប់សុខភាព។ល។

  • ទទួលទានបនែ្លនិងផែ្លឈើធម្មជាតិឪ្យបានច្រើន(មិនមែនជាបនែ្លនិងផែ្លឈើកែចៃ្ន)
  • ហាត់ប្រាណ(៣០នាទីយ៉ាងតិច)ជាប្រចាំ
  • ​កាត់បន្ថយការពិសារភេសជ្ជប៉ូវកម្លាំងឫគ្រឿងស្ររឹងដែលជាស្រាផ្សេងៗ
  • យ៉ាងហោចណាស់ ១ឆ្នាំពិនិត្យសុខភាពឲ្យបានម្តង៕
  •