ការទន្ទឹងរង់ចាំព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ

សៀមរាប៖ ថ្ងៃអាទិត្យ ១៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ត្រៀមមុនសម្រាប់ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នៅព្រះរាជាណាចក្រកម្ពុជា Pre-Gumball 3000 Rally in Cambodia ដែលដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។

 
ការទន្ទឹងរង់ចាំព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅព្រលានយន្តហោះចាស់ ខេត្តសៀមរាប ដោយមានការបើកបរសាកល្បង (Drag Race) រថយន្ត Gumball 3000 ចំនួនប្រមាណ 60 គ្រឿង និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ផងដែរ។ 

សូមជម្រាបថា ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ 

គួរបញ្ជាក់ថា រាល់ថវិកាដែលទទួលបាន ពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប៕

ប្រភព៖សុខ សូកេន - Sok Soken