ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០៣ករណី ខណ:ករណីជាសះស្បើយកើន ០២ករណីបន្ថែមទៀត
កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០២ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០៣ករណី ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២១៩នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៥១នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០២ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០៣ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបមានចំនួន ២៥១នាក់នៅក្នុងនោះមានស្រី ៤៩នាក់ និងបុរស ២០២នាក់។
គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីគឺជាបុរសជនជាតិខ្មែរចំនួន ០៣នាក់ បុរសទាំងបីនាក់គឺជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរមកដល់កម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ឯកជន មានចំនួនសរុប ៣២នាក់។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល