ក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុន Apple ពន្យល់ពីមូលហេតុឲ្យអ្នកប្រើប្រាស់ iPhone លុបកម្មវិធីទាំងនេះ
ក្រុមអ្នកស្រាវជ្រាវនៅ Sophos Labs បានរកឃើញ App នៅលើ iOS ជាង ៣០ កម្មវិធីដែលត្រូវតែលុបចោលភ្លាមៗ ព្រោះពួកវាអាចនឹងកាត់លុយអ្នកប្រើប្រាស់លើតម្លៃដ៏ខ្ពស់។
ក្រុមហ៊ុន Apple បានសរសេរនៅក្នុងប្លុកថ្មីមួយ (តាមរយៈគេហទំព័រMirror របស់ចក្រភពអង់គ្លេស) ថា“ ភាគច្រើននៃកម្មវិធីទាំងនេះអាចកាត់លុយអ្នកប្រើដល់ ៣០ដុល្លារក្នុងមួយខែ ឬ ៩ដុល្លារក្នុងមួយសប្តាហ៍ បន្ទាប់ពីការសាកល្បងប្រើ Free Trail រយៈពេល ៣ ឬ ៧ថ្ងៃ។ ប្រសិនបើបន្តប្រើប្រាស់ App ទាំងនោះទៀតនឹង ត្រូវបង់លុយ។ អ្នកប្រើប្រាស់អាចនឹងអស់លុយ ៣៦០ ឬ ៤៦០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ Appតែមួយប៉ុណ្ណោះ។"
ភាគច្រើននៃកម្មវិធីប្រមាណជាង ៣០កម្មវិធី ត្រូវបានចុះបញ្ជីដើម្បីទាញយកពី App Store ដោយឥតគិតថ្លៃ។ ប៉ុន្តែវាបែបជាមានអត្រាខ្ពស់នៃការគិតលុយពីអ្នកប្រើប្រាស់ ទៅលើការប្រើប្រាស់ App ទាំងនោះទៅវិញក្រោយពេលចប់ Free Trail។
ក្រុមអ្នកស្រាវជ្រាវដដែលខាងលើពន្យល់ថា ប្រសិនបើអ្នកគិតថា App ទាំងនោះ Free ហើយ Install វា នោះវានឹងលោតសារ Notification ឲ្យប្រើ Free Trail ភ្លាមៗជាលើកដំបូង។ ក្រោយមក វានឹងឲ្យអ្នកប្រើប្រាស់បង់លុយក្នុងករណីប្រើ មុខងារសំខាន់ៗនៃ App ទាំងនោះ។ អ្នកអាចប្រើប្រាស់ App ទាំងនោះបាន ទាល់តែចុះឈ្មោះ និងបង់លុយជាមុនសិន។ អ្នកប្រើមួយចំនួនអាចនឹងចុះឈ្មោះ ដោយមិនបានអានព័ត៌មានលម្អិតអំពីវាឡើយ។
ដូច្នេះ App ដែលអ្នកគួរតែលុបចេញពី iPhone ឬ iPad មានដូចជា៖
- Seer App: Face, Horoscope, Palm
- Selfie Art – Photo Editor
- Palmistry Decoder
- Lucky Life – Future Seer
- Life Palmistry – AI Palm & Tag
- Picsjoy-Cartoon Effect Editor
- Aging seer – Faceapp, Horoscope
- Face Aging Scan-AI Age Camera
- Face Reader – Horoscope Secret
- Horoscope Secret
- CIAO – Live Video Chat
- Astro Time & Daily Horoscope
- Video Recorder / Reaction
- Crazy Helium Funny Face Editor
- Banuba: Face Filters & Effects
- QR Code Reader – Scanner
- QR Code Reader & Barcode PRO
- Max Volume Booster
- Face Reading – Horoscope 2020
- Forecast Master 2019
- mSpy Lite Phone Family Tracker
- Fortunescope: Palm Reader 2019
- Zodiac Master Plus – Palm Scan
- WonderKey-Cartoon Avatar Maker
- Avatar Creator – Cartoon Emoji
- iMoji – Cartoon Avatar Emojis
- Life Insight-Palm & Animal Face
- Curiosity Lab-Fun Encyclopedia
- Quick Art: 1-Tap Photo Editor
- Astroline astrology, horoscope
- Celeb Twin – Who you look like
- My Replica – Celebrity Like Me
វាមានសារ:សំខាន់ណាស់ក្នុងការកត់សម្គាល់ ទៅលើកម្មវិធីណាមួយដែលអ្នកមិនគួរចំណាយលុយទៅលើវា។ ដូចនេះអ្នកគួរតែគិតពិចារណាថាតើគួរចំណាយថវិការក្នុងការប្រើប្រាស់វាឬអត់៕
ប្រភព៖ phonearena ដោយ៖ ជា បញ្ញា