ក្រុមហ៊ុន Apple បានផ្សព្វផ្សាយរបាយការណ៍ស្តីអំពី COVID-19 ជាសលក
ក្រុមហ៊ុន Apple បានសហការជាមួយក្រុមហ៊ុន Google ក្នុងការចេញផ្សាយនូវ tool ដែលបង្ហាញទិន្នន័យចល័តទាក់ទងនឹង COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ GSMArena ថ្ងៃទី១៦ មេសា ២០២០។
គោលដៅនៃការបង្កើត tool នេះគឺដើម្បីផ្តល់ព័ត៌មានជូនទៅដល់រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលនូវរបាយការណ៍ត្រឹមត្រូវដែលបង្ហាញអំពីទីតាំងរបស់អ្នកប្រើប្រាស់ Apple Maps នៅក្នុង ប្រទេស និងតំបន់ទាំង ៦៣។
ទិន្នន័យនេះត្រូវបានប្រើប្រាស់ដើម្បីធ្វើការកំណត់នូវការប្រែប្រួលទៅលើចំនួនមនុស្សដែលកំពុងតែដើរ បើកបរ និងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងទីតាំងទាំងនោះ។
ក្រុមហ៊ុន Apple បានធ្វើការកត់សំគាល់ថាមិនមានទិន្នន័យទាក់ទងនឹងលេខសម្គាល់ Apple ID របស់អ្នកប្រើប្រាស់ទេ។
បន្ថែមពីនេះក្រុមហ៊ុននឹងបន្តធានាភាពឯកជនរបស់អ្នកប្រើប្រាស់យ៉ាងតឹងរឹងផងដែរ។
របាយការណ៍នេះអាចនឹងរកបាននៅតាមទីក្រុង តំបន់ឬ ប្រទេសជាដើម។ លើសពីនេះទៅទៀតវាក៏ត្រូវបានគេធ្វើបច្ចុប្បន្នភាព (update ) ជាមួយនឹងទិន្នន័យថ្មីៗជារៀងរាល់ថ្ងៃផងដែរ។
សូមបញ្ជាក់ថាការទាញយកសំណុំទិន្នន័យទាំងអស់គឺមានលក្ខណះជាទម្រង់ CSV ដែលរួមបញ្ចូលទាំង ការផ្លាស់ប្តូរទិន្នន័យជារៀងរាល់ថ្ងៃដែលបានមកពីទិសដៅរបស់អ្នកប្រើប្រាស់ Apple Maps ។
ប្រភព៖ gsmarena ដោយ៖ ជា បញ្ញា