Redmi Air Dots S ចេញជាផ្លូវការហើយ
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi គឺក្រុមហ៊ុន Redmi បានចេញលក់កាសស្តាប់ត្រចៀកមួយប្រភេទAir Dots S TWS ចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីដើមថ្ងៃនេះ។
ម៉ូឌែលថ្មីនេះមិនមានការផ្លាស់ប្តូរថ្មីដូចម៉ូឌែលពីមុនទេ ប៉ុន្តែវាផ្តល់មកវិញនូវសម្លេងម៉ូណូថ្មីដែលអាចបំបែកក្រវិលក្បាលកាសទាំងពីរទទួលសម្លេងដាច់ដោយឡែកពីគ្នា។
កាស Air Dots S ក៏ត្រូវបានគេបញ្ជាក់ពីអត្រាបញ្ជូនសំឡេងបានល្អប្រសើរ បើទោះបីជាពួកវានៅតែពឹងផ្អែកលើប៊្លូធូស ៥.០ ដូចទៅនឹងជំនាន់មុនៗ ក៏ដោយ។
លក្ខណៈពិសេសដែលនៅសល់គឺដូចគ្នាបេះបិទនឹង Air Dots កាលពីឆ្នាំមុន រួមមានទាំង drivers ៧,២mm ចំណែកឯការបញ្ចូលសម្លេងឌីជីថល (DSP) វិញ វាកាត់បន្ថយសម្លេងរំខាននៅពេលហៅទូរស័ព្ទ និងការបញ្ជាប៉ះតន្ត្រី និងសម្លេងនៅពេលបិទ ឬបើក។ អាយុកាលថ្មត្រូវបានគេវាយតម្លៃថាអាចសាករយ:ពេល4 ម៉ោង ខណៈពេលដែលមានករណីខ្លះអ្នកអាចបញ្ចូលថ្មបន្ថែមទៅដល់ 12 ម៉ោង ថែមទៀតផង។
សម្រាប់តម្លៃ Redmi Air Dots S នេះគឺមានតម្លៃ ៩៩ យ័ន (CNY) ឬ ១៤ ដុល្លារ ហើយការលក់នេះបានចាប់ផ្តើមហើយនៅក្នុងប្រទេសចិន។ ចំពោះការលក់ចេញជាអន្តរជាតិទំនងជានឹងលេចចេញនៅចុងឆ្នាំនេះផងដែរ។
ប្រភព៖ gsmarena ដោយ៖ ជា បញ្ញា