ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចរួចរាល់ក្នុងគម្រោងជួសជុលប្រាសាទផ្ទី!

សៀមរាប៖ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទី បានសម្រេចរួចរាល់ហើយនៅចុងខែឧសភានេះ បន្ទាប់ពីចាប់ផ្តើមដំណើរការជួសជុលកាលពីដើមខែមេសាកន្លងមក។ កាលពីដើមខែមីនា ឆ្នាំ២០២១នេះដែរ ការធ្វើកំណាយពិនិត្យរចនាសម្ព័ន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលឡើងវិញតែម្តង ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមមយ៉ាន ក្នុងបំណង ដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ ឱ្យឋិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

 
ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចរួចរាល់ក្នុងគម្រោងជួសជុលប្រាសាទផ្ទី!
ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចរួចរាល់ក្នុងគម្រោងជួសជុលប្រាសាទផ្ទី!
ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចរួចរាល់ក្នុងគម្រោងជួសជុលប្រាសាទផ្ទី!
ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចរួចរាល់ក្នុងគម្រោងជួសជុលប្រាសាទផ្ទី!

បើតាម​ការបញ្ជាក់​ពី​លោក គឹម សុ​ធិ​ន គម្រោង​ជួសជុល​នេះ​មានការ​លំបាក​បន្ដិច​ដែរ ព្រោះ​ការដ្ឋាន​ស្ថិតនៅ​កណ្ដាល​បារាយណ៍ ក្នុងព្រៃ ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ដែល​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​។ យ៉ាងណាក៏ដោយ លោក គឹម សុ​ធិ​ន បានបង្ហាញ​សុទិដ្ឋិនិយម និង​អារម្មណ៍​រីករាយ​ជាខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នេះ ពិសេស​ប្រាសាទ​ដែល​បាន​ដួលរលំ​ឃើញតែ​គំនរ​ដុំថ្ម​ហើយ​បច្ចុប្បន្ន​បាន​ខិតខំ​រក​ផ្គុំ​ឱ្យមាន​រូបរាង​យ៉ាង​ល្អ​ប្រណិត​ឡើងវិញ​។​

​សូមជម្រាបថា ប្រាសាទ​ផ្ទី​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​មាន​លក្ខណ​:​ជា​សំណង់​ថ្មបាយក្រៀម រាង​ការេ​ប្រវែង​១៥​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​១​ម៉ែត្រ ។ នៅ​ចំ​កណ្តាល គេ​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់​នាគ​សរុប​ទាំង​ខឿន​កម្ពស់ ៦,៥​ម៉ែត្រ ធ្វើ​អំពី​ថ្មភក់ ដែល​ទំនងជា​ត្រូវបាន​សាងសង់ឡើង​រវាង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ទៅ​ចុង​សតវត្ស​ទី​១២៕

ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រភព: ក្រសួងព័ត៌មាន