តារាបាល់ទាត់ជើងចាស់ដ៏ឆ្នើមមួយរូបរបស់ក្រុម Leeds United និងក្រុមជម្រើសជាតិអង់គ្លេស បានស្លាប់ដោយសាវីរុសកូវីដ១៩
លោក Norman Hunter អតីតកីឡាករក្រុម Leeds United បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងមន្ទីរពេទ្យ នៅអាយុ ៧៦ឆ្នាំ ដោយសារឆ្លងវីរុសកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅថ្ងៃទី១៧ មេសា ២០២០។

អតីតខ្សែការពារកណ្តាលដ៏រឹងមាំ ដែលមានរហ័សនាមថា "Bites Yer Legs'' ធ្លាប់ជាកីឡាករដ៏សំខាន់ មួយរូប និងធ្លាប់ជាផ្នែកមួយនៃភាពជោគជ័យរបស់ក្លឹបបាល់ទាត់ Leeds United ផងដែរ។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការធ្វើតេស្តវេជ្ជមានវីរុសកូវីដ១៩តាំងពីថ្ងៃ១០ ខែមេសា មកម៉្លេះ។
ជាក់ស្តែងក្លឹបបាល់ទាត់ Leeds United ក្លឹបបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអ្នកគាំទ្រទាំងអស់កំពុងមានការសាកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងចំពោះការបាត់បង់អតីតកីឡាករដ៏អស្ចារ្យរូបនេះ។
គួរបញ្ជាក់ផងដែរថា វីរុសកូវីដ១៩កំពុងរីករាលដាលជុំវិញសកលលោក ហើយបានសម្លាប់កីឡាករ និងគ្រូបង្វឹកមួយចំនួន ព្រមទាំងធ្វើអោយមានការរាំងស្ទះដល់ការប្រកួតនានាក្នុងពិភពបាល់ទាត់៕
ប្រភព៖ BBC Sport, ប្រែសម្រួល៖ ភារិទ្ធ